នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងសមាជិក សមាជិកានៃអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ុន ដារិទ្ធ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរបរិស្ថានថ្មី ឱ្យខិតខំយកចិត្តទុកដាក់ចំពោះការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ការងារគ្រប់គ្រងរបស់មន្ទីរ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ និងបន្តទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងដៃគូរអង្គការសង្គមស៊ីវិលនានា។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់លោកប្រធានមន្ទីរថ្មី ត្រូវខិតខំទ្វេឡើងថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ បន្តជំរុញឱ្យប្រជាពលរដ្ឋយល់ច្បាស់អំពីផលប៉ះពាល់បរិស្ថាន កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ និងត្រូវបន្តកិច្ចសហការឱ្យបានជិតស្និតជាមួយភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

លោក ឱម ម៉ាក់ធារី ដែលទើបតែប្រកាសឡើងកាន់តំណែងថ្មី បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ ទិសដៅ មតិណែនាំរបស់ក្រសួងបរិស្ថាន ក៏ដូចជាទិសដៅរបស់ស្ថាប័នពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងមន្ទីរលើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស និងគោរពពេលវេលា។ ជាមួយគ្នានោះ លោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី