នៅព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការ នៅទីស្តីការក្រសួងបរិស្ថាន ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូន និងរាយការណ៍អំពីការៀបចំកិច្ចប្រជុំលើកទី១នៃក្រុមការងារចម្រុះសហភាពអឺរ៉ុប-រដ្ឋជាសមាជិកអាស៊ានស្តីពីដូងប្រេង ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២១នេះ ។ ជាកិច្ចឆ្លើយតប ឯកឧត្តម រដ្ឋលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងប្រតិភូអមដំណើរ និងបានថ្លែងអំណរគុណជូនឯកឧត្ដមឯកអគ្គរដ្ឋទូតចំពោះព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមការងាររដ្ឋជាសមាជិកអាស៊ាន និងសហភាពអឺរុប។ ជុំវិញករណីនេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើសុំឯកឧត្ដមឯកអគ្គរដ្ឋទូត ក្នុងនាមជាប្រទេសមានបទពិសោធន៍ សូមចែករំលែកនូវព័ត៏មាន និងបទពិសោធន៍ដែលធ្លាប់មានដល់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានមានបំណងចង់ចូលស្តាប់កិច្ចពិភាក្ស ក្នុងកិច្ចប្រជុំលើកទីមួយរបស់រដ្ឋជាសមាជិកអាស៊ាន-សហភាពអឺរ៉ុបលើបញ្ហាដូងប្រេង ដើម្បីជាចំណេះដឹង និងបទពិសោធន៍សម្រាប់យកមកអនុវត្តរួមចំណែកក្នុងគាំពារបរិស្ថាន។

ព័ត៌មានបន្ថែម

កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.9) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.9) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី