នៅក្នុងពិធីប្រគល់ជ័យលាភីការប្រកួតប្រជែងវីដេអូស្តីពីបរិស្ថាន ក្រោមប្រធានបទ«សម្រស់ស្រុកយើង»នៅរសៀលថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា នៅពេលប្រទេសកំពុងមានសុខសន្តិភាពពេញលេញ ជាឱកាសនៃការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថានៅពេលកម្ពុជាមានសុខសន្តិភាពនេះហើយ គឺបំផុសឱ្យប្រជាពលរដ្ឋ បានយល់អំពីសក្តានុពល តម្លៃ និងសម្រស់នៃធនធានធម្មជាតិរបស់កម្ពុជា និងមានឱកាសរីករាយផ្សារភ្ជាប់នឹងធម្មជាតិ។ ឯកឧត្តម បានបង្ហាញថា ការជំរុញលើកកម្ពស់សកម្មភាពទេសចរណ៍ផ្សារភ្ជាប់ជាមួយធម្មជាតិ រួមចំណែកសំខាន់ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិឱ្យកាន់តែរឹងមាំផងដែរ។ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់យុវជនទាំងអស់ដែលបានបង្ហាញពីទឹកចិត្តស្រឡាញ់ទឹកដី ស្រឡាញ់សន្តិភាព និងបានចូលរួមផ្សព្វផ្សាយបរិស្ថាន តាមរយៈការថតរូប និងផលិតវីដេអូស្អាតៗពីធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជាទៅកាន់ពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ចាប់តាំងពីឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋមន្រ្តីក្រសួងសបរិស្ថានមក គឺនៅឆ្នាំ២០១៣ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ក្នុងនោះការលើកកម្ពស់ឱ្យមានការចូលរួមពីសាធារណជន គឺជារឿងចាំបាច់មួយក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យក្រុមទទួលបានជ័យលាភីនាពេលនេះ បន្តខិតខំចូលរួមផ្សព្វផ្សាយបន្ថែមទៀត អំពីសម្រស់ធម្មជាតិស្រុកយើង ដើម្បីជួយលើកកម្ពស់លើវិស័យទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។ ជាមួយគ្នានេះ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំ ការប្រកួតវីដេអូខ្លីស្តីពីបរិស្ថានឆ្នាំ២០២០ ក្រោមប្រធានបទ «សម្រស់ស្រុកយើង» ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២០។ វីដេអូជាច្រើនរឿងទាក់ទងនឹងជីវិត និងធម្មជាតិបានចូលរួមប្រកួត។ ចុងក្រោយ ក្រសួងបរិស្ថានរកឃើញអ្នកទទួលបានជ័យលាភីឆ្នើម មានចំនួន ១១ក្រុម រួមមាន៖ ១)ក្រុមយុវនិនេត្យ ២)ក្រុម លោក សារី ប៉ោស៊ីង ៣)ក្រុម United Media ៤)ក្រុម The Cevents ៥)ក្រុម Youth AGE ៦)ក្រុម 2 GO ADVANTURE ៧)ក្រុម The Shutter ៨)ក្រុម រត់ចោលស្រុក ៩)ក្រុម កញ្ញា តាន់ ងួននីនី ១០)ក្រុម កញ្ញា ជូ លីនី និង១១)ក្រុម លោក សួរ ប៊ុនម៉ារ៉ាឌី។ ក្រុមដែលទទួលជ័យលាភីលេខ១ គឺក្រុមយុវនិនេត្យ ផលិតវីដេអូរឿង «សុបិន្ត» ក្រុមដែលទទួលបានជ័យលាភីលេខ២ គឺក្រុម លោក សារី ប៉ោស៊ីង ផលិតវីដេអូស្តីពី «ឋានសួគ៌ក្រោមមេឃ» និងក្រុមដែលទទួលបានជ័យលាភីលេខ៣ គឺក្រុម The United Media ផលិតវីដេអូស្តីពី «I AM CAMBODIA»។

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន មានប្រសាសន៍ វាយតម្លៃខ្ពស់ចំពោះក្រុមបេក្ខជន ដែលបានផលិតវីដេអូដែលមានគុណភាពល្អ បង្ហាញនូវតំបន់នានាដែលមានសក្តានុពលទេសចរណ៍ និងសម្រស់ស្រស់ល្អឯកនៃធម្មជាតិនៅប្រទេសកម្ពុជា។ ឯកឧត្តម បានបន្តថា ក្រសួងបរិស្ថានបានរៀបចំការប្រកួតវិឌេអូស្តីពីបរិស្ថាន ក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយដល់សាធារណជន អំពីសក្តានុពល និងសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិនៅប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានចំពោះបរិស្ថាន និងលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន៕

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com