«សម័យតេជោសន្តិភាព យើងត្រូវផ្លាស់ប្ដូរផ្នត់គំនិតនិងឥរិយាបថក្នុងការរស់នៅព្រោះយើងរស់នៅក្នុងសុខសន្តិភាព និងមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីសុខភាព អនាម័យបរិស្ថាន និងធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាយើងមានបរិស្ថានស្អាត និងពលរដ្ឋមានផាសុកភាព»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីការផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារវិស័យបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តព្រៃវែង។

ឯកឧត្តមរដ្ឋមន្រ្តីបានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានគាំទ្រសិក្ខាសាលាដ៏មានសារៈសំខាន់ និងជាពិសេសបានឯកភាពបញ្ចូលលក្ខណៈសម្បត្តិ «មានអនាម័យ សោភ័ណ្ឌភាពនិងបរិស្ថានល្អ» ចូលទៅក្នុងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋរួមគ្នាសម្អាតអនាម័យបរិស្ថាន រស់នៅស្អាត និងហូបស្អាតដើម្បីផាសុកភាពក្នុងការរស់នៅនិងទប់ស្កាត់ជំងឺនានាជាពិសេសចូលរួមអនុវត្តវិធានការអនាម័យដើម្បីចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

សូមបញ្ជាក់ថាសិក្ខាសាលាតំបន់ដែលរៀបចំរយេៈពេល ៣ ថ្ងៃនៅខេត្តព្រៃវែងគឺជាសិក្ខាសាលាតំបន់លើកទី៣ ដែលក្រសួងបរិស្ថានបានរៀបចំឡើងដើម្បីផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារក្នុងវិស័យបរិស្ថាន ធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីតំណាងខេត្តព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និងកំពង់ចាម។ សិក្ខាសាលាដែលមានការធ្វើបទបង្ហាញពីមន្ត្រីជំនាញក្រសួងបរិស្ថាននិងអង្គភាពពាក់ព័ន្ធនានា។

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ