នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យប្រធានសមាគមអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងធ្វើការស្វែងយល់អំពីទយ្យទានបរិស្ថាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងជម្រាបជូនដល់ប្រតិភូអំពីការយកចិត្តទុកដាក់ ខ្ពស់នូវការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជា ធ្វើយ៉ាងណារាល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ត្រូវទទួលបាននូវការលើកទឹកចិត្ត និងជំរុញឲ្យទទួលបានការជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួន។ពាក់ព័ន្ធនឹងទយ្យទានបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ទយ្យទានបរិស្ថាននេះ គឺជាគោលការណ៍ចូលរួមដោយស្ម័គ្រចិត្តរបស់ក្រុមហ៊ុនវិនិយោគ រាល់ថវិកាទាំងអស់ ដែលទទួលបានពីទយ្យទានបរិស្ថាននេះ គឺសម្រាប់យកមកបម្រើការងារគាំពារបរិស្ថាន ។កន្លងមកក្រសួងបរិស្ថាន តែងតែមានការផ្សព្វផ្សាយដល់ក្រុមហ៊ុនទាំងអស់ នូវចំនួនថវិការួមចំណែកដែលទទួលបានពីក្រុមហ៊ុន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ ក៏ដូចជាក្រុមហ៊ុនដែលមកពីបណ្តាប្រទេសដទៃទៀតផងដែរ ដែលបានចូលរួមចំណែកក្នុងការកិច្ចគាំពារបរិស្ថាន និងបង្កើនឱកាសការងារជូនប្រជាជនកម្ពុជានាពេលកន្លងមក៕

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ