ក្រសួងបរិស្ថាននៅថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ បានទទួលស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន១០ និងឧបករណ៍វាស់កម្រិតសំឡេងនិងរំញ័រ ក្នុង១មុខ១០គ្រឿង និងសម្ភារបរិក្ខារមួយចំនួន ដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ សូមបញ្ជាក់ថា ជំនួយនេះស្ថិតក្រោមគម្រោងសហប្រតិបត្តិការអាកាសធាតុចិនត្បូង-ត្បូង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់បង្ហាញកាបូនទាប ដែលបានចុះហត្ថលេខានាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ តាមគម្រោងផែនការ ក្រសួងបរិស្ថាននឹងរៀបដំឡើង ស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ និងសម្ភារបរិក្ខារទាំងនេះនៅតាមទីតាំងគោលដៅចំនួន១០នៅតាមបណ្តារាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញចំនួន២ទីតាំង ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ