នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា ជូនដល់មន្ត្រីរាជការក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ទាំង២៥រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងមានការចូលរួមចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំបច្ចេកទេសនៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៏មាន និង នាយកដ្ឋានរដ្ឋបាលអេឡិចត្រូនិកនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងកសាងសមត្ថភាពមន្ត្រីជំនាញ ដែលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនសុវត្ថិភាពលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានចែករំលែកបទពិសោធន៍ការងារ ក៏ដូចជា ការគ្រប់គ្រងព័ត៌មានមិនពិត ដោយផ្តោតលើយុទ្ធសាស្ត្រព័ត៌មាន ដើម្បីឈ្នះសង្គ្រាមចិត្តសាស្ត្រនៅសម័យឌីជីថល។ ឯកឧត្តម បានលើកឡើងថា មន្ត្រីរាជការទាំងអស់ ត្រូវយល់ដឹងពីប្រព័ន្ធសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងត្រូវចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ខណៈប្រព័ន្ធបច្ចេកវិទ្យារីកចម្រើនខ្លាំង ប្រជាពលរដ្ឋបានផ្លាស់ប្តូរឥរិយាបថពីការទទួលព័ត៌មានតាមបែបប្រពៃណី មកជាតាមបែបប្រព័ន្ធផ្សព្វផ្សាយទំនើប ជាពិសេសតាមរយៈបណ្តាញទំនាក់ទំនងសង្គមនេះ ធ្វើឱ្យជនមួយចំនួនងាយស្រួលក្នុងការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីមូលហេតុផ្សេងៗ។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងប្រកបដោយប្រសិទ្ធភាពគឺយើងត្រូវផ្សព្វផ្សាយពីការពិតឱ្យបានលឿនបំផុត ព្រោះប្រសិនបើយើងទុកឱ្យព័ត៌មានក្លែងក្លាយដឹកមុខកាន់តែយូរ នោះហានិភ័យ និងការខូចខាតបង្កឡើងដោយព័ត៌មានក្លែងក្លាយក៏កាន់តែមានទំហំធំ។ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងបន្តថា ក្រសួង ស្ថាប័ន ក៏ដូចជា មន្ទីរ ចាំបាច់ត្រូវបន្តការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការងាររបស់ខ្លួនឱ្យបានច្រើន ព្រោះការផ្តល់ព័ត៌មានពិត គឺជាវិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយផង និងជាការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ហើយពេលដែលប្រជាពលរដ្ឋយល់ដឹងហើយនោះ ពួកគាត់នឹងចូលរួមគាំទ្រនូវបុព្វហេតុរបស់ស្ថាប័នកាន់តែសកម្មថែមទៀត៕

ព័ត៌មានបន្ថែម

ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ
ថ្ងៃ ចន្ទ, 27 តុលា, 2025 ក្រសួងបរិស្ថានបានបន្តផ្តល់ជូនធុងសំរាមចំនួន ២ ៣៥៨ ធុង ជូនទៅរដ្ឋបាលខេត្តកំពត ដើម្បីចែកជូនទៅតាមមូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាម ដើម្បីកម្ពុជាស្អាត និងប្រជាពលរដ្ឋមានសុខភាពល្អ