«ចម្ការឈើដាំមានតួនាទីសំខាន់ទាំងការបម្រើឱ្យផ្នែកបរិស្ថាននិងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចមូលដ្ឋានហើយការវិនិយោគលើចម្ការឈើដាំត្រូវបានឃើញមានកំណើនឡើងដូចជាការដើម៉ៃសាក់ អាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើម»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅអំឡុងពេលចុះទស្សនកិច្ចកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅចម្ការម៉ៃសាក់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន មកពីប្រទេសអ៊ីស្រាអែលដាំទំហំ ៣៥០ ហិកតានៅក្នុងដីសហគមន៍តំបន់ការពារធម្មជាតិតាសាលក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចម្ការ ម៉ៃសាក់នេះមានការលូតលាស់ល្អ និងគ្រោងប្រមូលផលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ទន្ទឹមនឹងការរឹតបន្តឹងជាសកលលើការនាំចេញនិងប្រើប្រាស់ ឈើដែលដកហូតពីព្រៃធម្មជាតិកាន់តែខ្លាំង តម្រូវការនៃការប្រើប្រាស់ឈើដែលបានមកពីចម្ការឈើដាំ ដូចជាអាកាស្សា ម៉ៃសាក់ អង្កាញ់ ប្រេងខ្យល់ជាដើមសម្រាប់ផលិតគ្រឿងសង្ហារឹម មានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តមបានថ្លែងថាការវិនិយោគលើដាំចម្ការឈើផ្តល់ផលប្រយោជន៍ច្រើន ដូចជា បង្កើតការងារ និងការបង្កើនចំណូលដល់សហគមន៍មូលដ្ឋាន និងផ្តល់ចំណូលដល់សេដ្ឋកិច្ចជាតិ កាត់ បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិ និងការបង្កើនគម្របព្រៃឈើសម្រាប់កម្ពុជាផងដែរ»។ ឯកឧត្តមបានថ្លែងថាជាទូទៅនៅតាមសហគមន៍មូលដ្ឋាន មានដីព្រៃរេចរឹលប្រមាណ ៣០-៥០%នៃផ្ទៃដីសរុប។ ក្រសួងបរិស្ថានបានលើកទឹកចិត្ត និងជំរុញការដាំឈើនៅលើដីរេចរឹលរបស់សហគមន៍
មូលដ្ឋាន នៅក្នុងផ្ទៃដីតំបន់ការពារធម្មជាតិ ក៏ដូចជាតំបន់ដទៃទៀត ដើម្បីស្តាគម្របព្រៃផង និងបង្កើន
ប្រភពចំណូលដល់សហគមន៍មូលដ្ឋាន។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រសួងបានអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផលលើផ្ទៃដីរដ្ឋក្នុងទំហំមួយសមស្រប ដែលផ្ទៃដីនេះពួកគាត់អាចសហការជាមួយក្រុមហ៊ុនឯកជនក្នុងដាំអាកាស្សា ដើមម៉ៃសាក់ ដើមអង្កាញ់ជាដើមដើម្បីរកចំណូលដល់សហគមន៍ និងដើម្បីអភិរក្សជីវ :ចម្រុះ។ តាមកិច្ចផ្តួចផ្តើមនេះ សហគមន៍តាសាលនៅក្នុងខេត្តកំពង់ស្ពឺ បានសហការជាមួយក្រុមហ៊ុន អ៊ីស្រាអែលដាំដើមម៉ៃសាក់ លើផ្ទៃដី ៣៥០ ហិកតា និងក្រុមហ៊ុន មួយ ទៀតនឹងដាំអាកាស្សាលើផ្ទៃដី ៨៥០ហិកតា។ បន្ថែមលើនេះ ក្រសួងបរិស្ថាន បាននិងកំពុង ផ្តល់ កូនអាកាស្សាចំនួន ១លានដើម ក្នុងឆ្នាំ២០២១ ដល់ឃុំចំនួន ៨ ក្នុងស្រុកពារាំង ខេត្តព្រៃវែង និងទីកន្លែងផ្សេងទៀត ដែលជាកិច្ចសហ ការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញការងារនេះ។ តាមបទពិសោធន៍ថ្មីៗរបស់ក្រុមហ៊ុនខាមអាក្រា ដើម្បីទទួលបានទិន្នផលខ្ពស់ យើងគួរដាំអាកាស្សាចំនួន ១១១០ដើមក្នុងមួយហិកតា ដែលផ្តល់ឈើមូលស្តង់ដាទីផ្សារចំនួន ៧៥ម៉ែតគូប និងឈើប្រភេទអុសចំនួន ៦៥ ម៉ែត្រគូប ក្នុងរយៈពេល ៥ឆ្នាំ។ តាមតម្លៃទីផ្សារនាពេលបច្ចុប្បន្ន ការដាំអាកាស្សាដែលទុកឱ្យមានអាយុ ៥ឆ្នាំ អាចផ្តល់ប្រាក់ចំណូល ៦៧៨០ ដុល្លាក្នុងមួយហិកតា។

ឯកឧត្តមបានបន្ថែមថាចម្ការម៉ៃសាក់នៅក្នុងតំបន់សហគមន៍ធម្មជាតិតាសាលខេត្តកំពង់ស្ពឺដែល បានដាំនេះបានបម្រើឱ្យសេដ្ឋកិច្ចគឹមានន័យថាដើមម៉ៃសាក់ដែលដាំនេះគឺនិងចូលរួមនៅក្នុងការផ្គត់នៅក្នុងទីផ្សារ ប្រើប្រាស់សម្រាប់កែច្នៃជាគ្រឿងសង្ហារឹម និងគ្រឿងផ្សេងៗទៀតក៏ដូចជាការកាត់បន្ថយ
សម្ពាធលើការដកហូតឈើធម្មជាតិមកប្រើប្រាស់ ហើយដើមម៉ៃសាក់នេះ គឹចម្ការឈើដាំនេះនិងដើរតួនាទីជំនួយសឱ្យការប្រើប្រាស់ឈើធម្មជាតិហើយប្រសិនបើមានចម្ការឈើដាំច្រើននោះសម្ពាធទៅលើឈើធម្មជាតិក៏កាន់តែធ្លាក់ចុះ ហើយយើងនឹងអាចការពារធនធានធម្មជាតិព្រៃឈើនិងសត្វព្រៃរបស់យើងដោយប្រសិទ្ធភាពខ្ពស់បំផុតនិងបន្សល់ទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»។

ឯកឧត្តម នេត្រ ភក្រ្តា បានគួសបញ្ចាក់ថា រាជរដ្ឋាភិបាល បានជំរុញនិងគាំទ្រលើការវិនិយោគឧស្សាហកម្មចម្ការឈើដាំដើម្បីជំនួសលើការប្រើប្រាស់ឈើធម្មជាតិ។ ការជំរុញការដាំចម្ការឈើដាំនេះមិនមែនត្រឹមតែលើដីព្រៃរិចរិលនៅតាមតំបន់សហគមន៍ទេ ប៉ុន្តែក្រសួងបាននិងកំពុងជំរុញទៅលើការ
ដាំចម្ការឈើដាំនេះ នៅក្រៅពីដែននៃតំបន់ការពារនិងតំបន់សហគមន៍ផងដែរ។ កន្លងមកនេះក្រសួងបរិស្ថានបានសម្របសម្រួល ក៏ដូចជាបានផ្តលនូវប្រភេទពូជឈើមួយចំនួនដែលងាយនិងដាំ ដូចជា ដើមម៉ៃសាក់ ដើមអាកាស្យា ដើមប្រេងខ្យល់ជាដើម ទៅដល់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ដែលគាត់មានដីច្រើន ដើម្បីដាំសម្រាប់ការប្រើប្រាស់តទៅមុខទៀត។

តំណាងក្រុមហ៊ុនដាំឈើម៉ៃសាក់ មកពីប្រទេសអ៊ីស្រាអែល លោកយុថាន ហ្គ្រោស បានឱ្យដឹងថា ក្រុមហ៊ុនពិតជាមានកិត្តិយសណាស់ ដែលថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានអញ្ជើញមកទស្សនកិច្ចនៅក្នុងចម្ការឈើដាំនេះ។ លោកបន្ថែមថា ក្រុមហ៊ុនពិតជារីករាយនូវការនាំយកគម្រោងនេះ មក
ទីនេះ ហើយនៅទីនេះ ថ្ងៃណាមួយនិងក្លាយចាតំបន់ដ៏មានសក្កដានុពល បែបពាណិជ្ជកម្មមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានក្តីសង្ឃឹមថា និងមានកិច្ចសហការបន្ថែមទៀតជាមួយប្រជាសហគមន៍ ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ និងជោគជ័យ ហើយនិងផ្តលប្រយោជន៍ដល់ប្រទេស និងប្រជាជនកម្ពុជា។ លោកយុថាន ហ្គ្រោស បន្ថែមថា គម្រោងឆ្នាំដំបូងគឹគួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយក្រុមហ៊ុនមានការធ្វើការយ៉ាងជិតស្និតជាមួយប្រជាសហគមន៍ ដោយបានកម្លាំងពលកម្ម ចូលរួមដោយផ្ទាល់នៅក្នុងមូលដ្ឋាននេះ ដែលនិងផ្តល់ការងារជូនពួកគាត់ប្រកបដោយចីរភាព។

អ្នកស្រី ភុន សំណាង តំណាងប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានលើកឡើងថា ការដាំឈើម៉ៃសាក់របស់អ្នកជំនាញមកពីប្រទេសអ៊ីស្រាអែលនេះគឺធំលឿន ហើយបានឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានការងារធ្វើ។ អ្នកស្រី បន្ថែមថា ប្រសិនបើព្រៃឈើនៅគង់វង់ប្រជាពលរដ្ឋអាចដើររកបន្លែនៅក្នុងព្រៃនេះ បេះយកទៅលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីលើចំណូលដែលមាន។ តំណាងសហគមន៍រូបនេះបានបន្ថែមថា កិច្ចការពារព្រៃឈើដែលក្រសួងបរិស្ថាន បានដាក់មកគឺល្អសម្រាប់ប្រជាសហគមន៍ ព្រោះថា ប្រសិន
បើព្រៃឈើបាត់បង់ នោះប្រជាពលរដ្ឋមិនជាទៅរកអ្វីនោះទេ ប្រសិនបើមានក្រុមហ៊ុនវិនិយោគនៅទីនេះគឺពួកគាត់បានប្រាក់កម្រៃពីការធ្វើការជូនក្រុមហ៊ុន និងអាចបេះបន្លែបង្ការយកទៅលក់ផងដែរ។ លោកស្រី ភុន សំណាង បានបន្តថា ប្រសិនបើបានលុយពីការជួលដីនៅក្នុងសហគមន៍ដើម្បី
ឱ្យក្រុមហ៊ុនេះពង្រីកការដាំចម្ការម៉ៃសាក់នេះ គឺប្រជាពលរដ្ឋចង់ឱ្យយកទៅធ្វើទឹកស្អាត និងបង្កើតការចងការប្រាក់សម្រាប់បងប្អូន ដែលមានអត្រាការប្រាក់ទាប ជាជាងទៅខ្ចីពីខាងក្រៅ។

គួរបញ្ជាក់ថា ក្រសួងបរិស្ថានបានសហការជាមួយក្រសួងពាក់ព័ន្ធ បាននិងកំពុងតែអនុវត្តននូវគោលនយោបាយ ជំរុញចម្ការឈើដាំនេះផងដែរ។ សម្រាប់ចំការឈើដាំនៅក្នុងប្រទេសកម្ពុជា មើលឃើញថាជាការចាប់ផ្តើម ហើយចម្ការឈើដាំទាំងអស់នេះគឹបានបង្ហាញពីភាពវិជ្ជមានជាមួយនិងបច្ចេក

ទេសនៃការដាំ ហើយប្រភេទឈើដែលទទួលបានផលលឿន ជាក់ស្តែងការដាំរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក Think Biotech នៅក្នុងខេត្តក្រចេះ គ្រោងនឹងដាំកូនដើមឈើនៅលើផ្ទៃដីទំហំ ៨៥០០ហិកតាស្មើនឹងកូនឈើប្រមាណ ១០លានដើម ក្នុងរយៈពេល ៤ ខែពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២១នេះ។ តាមផែនការគ្រោងទុកការដាំដុះជំហានទី១ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខលើផ្ទៃដីប្រមាណ ១០០,០០០ ហិកតា ដែលស្មើនឹងកូនឈើប្រមាណ ១០០លានដើម ទៅ ១២០លានដើម។ ចម្ការឈើដាំនេះបាននិងកំពុងលូតលាស់ល្អក៏ប្រកបទៅដោយគុណភាពនិងការដាំ

ប្រកបដោយបច្ចេកទេសខ្ពស់ ដែលនិងផ្តល់ផលល្អរហ័ស សម្រាប់ការផ្គត់ផ្គង់ទៅលើទីផ្សារហើយទៅ

ថ្ងៃខាងមុខនិងផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋទៅលើធនធានធម្មជាតិផងដែរ៕

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ