ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែសីហានេះ បានជួបជាមួយសហគមន៍តំបន់ការពារធម្មជាតិកោរដូនតី ទេទឹកពុះនៅទីស្តីការក្រសួងដើម្បីជួយកំណត់ព្រំដីសហគមន៍ និងអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិជូនពលរដ្ឋសហគមន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ថ្លែងទៅកាន់តំណាងប្រជាពលរដ្ឋសហគមន៍ដែលជាជនជាតិសួយ និងអាជ្ញាធរមូលដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រីបានសន្យានឹងជំរុញឱ្យក្រុមហ៊ុនដែលចង់វិនិយោគនៅតំបន់ធម្មជាតិទេទឹកពុះ សាងសង់ស្តូបតំណាងជនជាតិសួយ ដែលជាម្ចាស់ស្រុក ទីកន្លែងគោរពសក្ការៈ និងទីផ្សារបន្លែធម្មជាតិសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត។ ការកម្សាន្តនេះ នឹងជួយឱ្យប្រជាពលរដ្ឋនៅសហគមន៍បានទទួលប្រាក់កម្រៃដែលជាចំណូលសម្រាប់អភិវឌ្ឍន៍គ្រួសារ។

ដោយឡែកតំណាងសហគមន៍ លោកស្រីវ៉ែន សាមីន បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីដែលជួយកំណត់ព្រំដី​សហគមន៍​ជូនសហគមន៍ជនជាតិសួយ និងកសាងរូបសំណាក់ជនជាតិ រួមទាំងទីផ្សារបន្ថែធម្មជាតិរបស់​សហគមន៍ ហើយជាពិសេសការបង្កើតតំបន់ទេទឹកពុះទៅជាតំបន់ទេសចរណ៍ធម្មជាតិ។ សូមរំលឹកថា តំបន់​សហគមន៍​ការពារធម្មជាតិទេទឹកពុះ ស្ថិតក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

ដោយ៖ ស៊ុន មេសា

វ៉ែន សាមីនតំណាង​សហគមន៍កោរដូនតី ក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួង។ រូបភាព៖វិសាល

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ