វិទ្យាល័យ ហ៊ុន សែន វាលរេញកំពុងរៀបចំខ្លួនក្លាយជាសាលាមេត្រីបរិស្ថានគំរូមួយនៅកម្ពុជា។ ថ្មីៗនេះ សាលាបានកំពុងរៀបចំទីលានបាល់ទាត់ និងដាំស្មៅធម្មជាតិលើផ្ទៃដី៥៤០០ម៉ែត្រការ៉េ ជិតរួចរាល់តាមផែនការ។ ក្នុងគម្រោងនេះដែរ សាលារៀបចំសាងសង់ប្រព័ន្ធរំដោះទឹកជុំវិញដើម្បីការពារទឹកជំនន់ រួមជាមួយការរៀបចំកែលម្អសួនជីវៈចម្រុះ និងដំឡើងអំពូលសូឡា នៅក្នុងសាលារៀន ដើម្បីចូលរួមចំណែកបង្កើនភាពបៃតង និងការកាត់បន្ថយការប្រែប្រួលអកាសធាតុ។ បន្ថែមពីនេះទៀត វិទ្យាល័យ ហ៊ុន សែន វាលរេញ គ្រោងនឹងបំពាក់ធុងចម្រោះទឹកស្អាត ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សថែមទៀតផង។

សូមបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគាំទ្រ និងឧបត្ថម្ភ ដល់ផែនការសកម្មភាពវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យសាលាមួយនេះ ជាកន្លែងសិក្សាប្រកបដោយផាសុខភាព ប្រសិទ្ធភាព គុណភាព និងមានបរិស្ថានស្អាត៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ