អង្គការ​សមាគម​អ​ភ​រិ​ក្ស​សត្វព្រៃ (WCS) បានធ្វើ​ការងារ​អភិរក្ស​សត្វ​នៅ​កម្ពុជា​ជិត​២០​ឆ្នាំ​ហើយ​។ តាម​រយៈ​សកម្មភាព​ការពារ​សត្វព្រៃ​នេះ អង្គការ WCS បាន​ជួយសង្គ្រោះ​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ ដើម្បី​ថែរក្សា និង​បង្កើន​ចំនួន​សត្វ​ឡើងវិញ​។ ប៉ុន្តែ​បើទោះជា​អង្គការ​សមាគម​អ​ភ​រិ​ក្ស​សត្វព្រៃ បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​ដៃគូ​ពាក់ព័ន្ធ​ជួយ​ការពារ​សត្វ​ជិត​ផុត​ទាំងនោះ​ក្តី ក៏​នៅតែមាន​ជន​ទុច្ចរិត​មួយចំនួន ប្រព្រឹត្តិ​បទល្មើស​សម្លាប់​សត្វព្រៃ​យកទៅលក់ និង​បរិភោគ​ដែរ​។

​ជុំវិញ​បញ្ហា​នេះ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សមាគម​អ​ភ​រិ​ក្ស​សត្វព្រៃ (WCS) លោក អេង ម៉េង​អ៊ី បាន​ពន្យល់ថា មូលហេតុ​ដែល​នាំ​ឲ្យ​សត្វព្រៃ​បាត់បង់​នោះ ដោយសារ​ការកើនឡើង​តម្រូវការ​បរិភោគ​សត្វ​ព្រៃ, ​តម្លៃ​សត្វព្រៃ​ក្នុង​ទីផ្សា​ងងឹត មានតម្លៃ​ខ្ពស់, ប្រជាពលរដ្ឋ​ខ្វះ​ចំណេះដឹង ដែល​​យល់​ខុស​ថា សត្វព្រៃ​ជា​ឱសថ​បុរាណ និង​បញ្ហា​កង្វះខាត​ធនធាន​អភិរក្ស​សត្វព្រៃ​ជាដើម​។​

ដកស្រង់ចេញពី៖ សារព័ត៌មានថ្មីៗ

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ