លោក KIM Bock Kyun នាយកប្រតិបត្តិ និងជាអនុប្រធាន នៃធនាគារអភិវឌ្ឍន៍កូរ៉េ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានសរសេរលិខិតថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមសហការ រៀបចំគម្រោងមូលនិធិអាការធាតុបៃតង ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍អាជីវកម្ម ដើម្បីលើកកម្ពស់នវានុវត្តន៍នៃភាពជាម្ចាស់សម្រាប់បច្ចេកវិទ្យាប្រែប្រួលអាកាសធាតុ «Collaborative R&DB Programme for Promoting the Innovation of Climate Technopreneurship.» ។

លោក KIM បានកោតសរសើរចំពោះការគាំទ្ររបស់ក្រសួងបរិស្ថានសម្រាប់ដំណើរការគាំទ្រ និងចូលរួមរបស់កម្ពុជាសម្រាប់រៀបចំគម្រោង ដែលបានអនុម័តដោយមូនិធិអាកាសធាតុបៃតង(GCF) នៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០២១។ ក្នុងដំណាក់កាលអនុវត្តគម្រោង ដែលនឹងត្រូវបានដាក់អោយដំណើរការជាផ្លូវការ នៅពេលខាងមុខ ធនាគារអភិវឌ្ឍន៍កូរ៉េ នឹងប្រឹងប្រែងប្រកាន់ខ្ជាប់នូវភាពជាម្ចាស់របស់ប្រទេសនីមួយៗ អោយបានល្អបំផុត ហើយធានាយ៉ាងពិតប្រាកដថា គម្រោងនេះនឹងសម្របសម្រួលអោយបានសាកសមបំផុត ជាមួយនឹងតំរូវការជាអាទិភាពរបស់កម្ពុជា។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ19 ដែលមិនអាចធូស្រាលក្នុងពេលឆាប់ៗនេះ ធនាគារអភិវឌ្ឍន៍កូរ៉េ(KDB)នឹងជំនះនូវរាល់ឧប្បស័គ្គទាំងឡាយ ដើម្បីពិគ្រោះយោបល់ដោយផ្ទាល់ជាមួយបណ្តាភាគីពាក់ពទ្ធ័ទាំងអស់នៅក្នុងប្រទេស តាមរយៈភាពជាដៃគូរយុទ្ធសាស្រ្តជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) ដែលបានបង្ហាញវត្តមានគាំទ្រយ៉ាងខ្លាំង។ ការណែនាំ និង គាំទ្ររបស់ឯកឧត្តមរដ្ឋមន្រ្តី និងក្រសួងបរិស្ថាន គឺជាចំនុចសំខាន់ សម្រាប់ធនាគារអភិវឌ្ឍន៍កូរ៉េ(KDB)ហើយនឹងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)ធ្វើដំណើរទៅមុខជាមួយនឹងគំនិតផ្តួចផ្តើមការផ្ទេរបច្ចេកកវិទ្យាការប្រែប្រួលអាកាសធាតុប្រកបដោយភាពជោគជ័យ។ ជាថ្មីម្តទៀត យើងខ្ញុំសូមថ្លែងនូវអំណរគុណចំពោះការបន្តគាំទ្រកម្រោងនេះ។

ព័ត៌មានបន្ថែម

វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន
ថ្ងៃ ព្រហស្បតិ៍, 8 តុលា, 2026 ក្រសួងបរិស្ថាននិងធនាគារពិភពលោកបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងចីរភាពបរិស្ថាន