ទឹកឃ្មុំ មានប្រភពពីឃ្មុំធម្មជាតិ និងឃ្មុំចិញ្ចឹម តែនៅប្រទេសកម្ពុជាទឹកឃ្មុំ ស្ទើរទាំងអស់ត្រូវបានប្រមូលមកពីប្រភពធម្មជាតិពីឃ្មុំព្រៃ។ ទឹកឃ្មុំ មានសារប្រយោជន៍ ជាច្រើនចំពោះសុខភាពមនុស្ស និងជួយធ្វើឱ្យសម្រស់របស់ស្ត្រីកាន់តែស្រស់ស្អាតផងដែរ។ បងប្អូនខ្មែរយើងនិយម ប្រើប្រាស់ទឹកឃ្មុំលាយជាមួយទឹកក្តៅ ទឹកក្តៅក្រូចឆ្មា លាយជាមួយស្រា ត្រាំស្រា។ល។ ដើម្បីប្រើប្រាស់ជាអាហារបំប៉ន ដល់សុខភាព និងព្យាបាលជំងឺមួយចំនួនផងដែរ ដូចជាធ្វើឱ្យស្បែករលោង បង្កើនប្រពន្ធ័ភាពស៊ាំ បន្ថយហ្គាសក្នុងក្រពះ។ល។

ដោយសារមានតម្រូវការទឹកឃ្មុំច្រើន សហគមន៍ជាពិសេសរស់នៅក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជា បាននិងកំពុង ប្រើប្រាស់វិធីយកទឹកឃ្មុំដោយមិនឱ្យប៉ះពាល់ដល់មេឃ្មុំខ្លាំង ដែលធានានិរន្តរភាពនៃការប្រមូលទឹកឃ្មុំ។ លោក ប្រាយ ខ្វើក ជាប្រធានសហគមន៍ បានឱ្យដឹងថា សហគមន៍លោកអាច ផ្គត់ផ្គង់ទឹកឃ្មុំធម្មជាតិក្នុងបរិមាណចន្លោះពី១៥០០-២០០០គីឡូក្រាមក្នុងមួយឆ្នាំ។
រីឯសហគមន៍មួយនៅក្បែរជើងភ្នំគូលែន មានប្រជាសហគមន៍ជាអ្នកជំនាញដែលអាចរៀបចំបង្គងដើម្បីទាក់ទាញឃ្មុំមកនៅ យ៉ាងស្ទាត់ជំនាញ។
ប្រសិនបើមានការចាប់អារម្មណ៍ផលិផលសហគមន៍សូមទាក់ទងលេខខាងក្រោម៖
១.លោក ប្រាយ ខ្វើក ០៧១ ៦០២៥១១៩
២.លោក ស្រូវ ផារី ០៩៧ ៥៤៨៥៣៣១
៣.លោក បូ ផាត់ ០៩៧ ៧៧៤៥៥០៥

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ