ក្រុមការងារនៃគម្រោងអភិរក្សព្រៃឡង់ JCM REDD+ ដំណាក់កាលទី២ បានឯកភាពលើចំណុចមួយចំនួនដើម្បីពង្រឹងការគ្រងធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ដូចខាងក្រោម៖
– ជំរុញការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការបង្កើតជម្រើសមុខរបរ និងបង្កើនប្រាក់ចំណូលជូនប្រជាសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃ-ព្រៃឡង់
– ជំរុញការពង្រឹងការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដោយមានការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីធានាឱ្យបាននូវការការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់
– បន្តកិច្ចសហការរវាងក្រុមការងារនៃក្រសួងបរិស្ថាន ក្រុមហ៊ុន Mitsui និងអង្គការ CI ក៏ដូចជាការផ្តល់ជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីក្រុមហ៊ុន និងអង្គការដៃគូរ ដើម្បីបន្តពង្រឹងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា កិច្ចពិភាក្សានៃក្រុមការងារគម្រោងអភិរក្សព្រៃឡង់ JCM REDD+ ដំណាក់កាលទី២ បានរៀបចំឡើងតាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង Zoom នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី ឯកឧត្តម សៅ សុភាព ឯកឧត្តម ស្រ៊ុន ដារិទ្ធិ ឯកឧត្តម នេត្រ ភក្ត្រា ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន តំណាងក្រុមហ៊ុន Mitsui និងអង្គការ CI។ កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់លើ៖ (១).បទពិសោធន៍ការងារដែលទទួលបានពីការអនុវត្តគម្រោងដំណាក់កាលទី១ (២).សកម្មភាពការងារចំបង ឆ្ពោះទៅកាន់ការអនុវត្តគម្រោងដំណាក់កាលទី២ (៣).រចនាសម្ព័ន្ធក្រុមការងារអនុវត្តគម្រោង និងផែនការថវិកាសម្រាប់ការអនុវត្តគម្រោងដំណាក់កាលទី២ និង(៤).ផែនការជំហ៊ានបន្ទាប់៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ