ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។ គម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ និងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរិះរកដំណោះស្រាយក្នុងការអភិវឌ្ឍខេត្ត ដែលគិតគូរពីសេដ្ឋកិច្ច បរិស្ថាន វប្បធម៌ និងសង្គម។

នេះជាការលើកឡើង របស់ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងពិធីផ្សព្វផ្សាយបើកគម្រោងវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងផែនការដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ រៀបចំឡើងនៅថ្ងៃពុធ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញនាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសហការជាមួយអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ មន្ទីរជំនាញ រដ្ឋបាលខេត្តព្រះសីហនុ វិស័យឯកជន តំណាងតំបន់សេដ្ឋកិច្ចពិសេស អង្គការសង្គមស៊ីវិល តំណាងសាកលវិទ្យាល័យ អ្នកជំនាញ និងអ្នកស្រាវជ្រាវ សរុបប្រមាណ៧០ រូប។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយគម្រោងខាងលើ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើផែនការសកម្មភាពរបស់គម្រោង ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការបណ្តុះបណ្តាល ស្តីពីដំណើរការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន ក្នុងវិស័យថាមពល ដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល ការប្រើប្រាស់ទឹក សំណល់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតសំខាន់លើការកាត់បន្ថយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកទឹកចិត្តឲ្យមានមានការចូលរួមរបស់ស្ត្រីផងដែរ៕

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ