ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងកាំប៉ាស់ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាចែករំលែកបទពិសោធស្ដីពី “ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅតំបន់ទេសភាព” តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ។ សិក្ខាសាលានេះរៀបចំឡើងដោយក្រុមការងារគម្រោងសហការជាមួយនាយកដ្ឋានជីវៈចម្រុះ និងមានការចូលរួមពីតំណាងនាយកដ្ឋានចំណុះលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សៀមរាប កំពង់ធំ និងព្រះវិហារ អង្គការដៃគូ និងគម្រោងដែលធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ សរុបចំនួន៦៤រូប។

ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីគុណតម្លៃ និងសារប្រយោជន៍ នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុមាលភាពមនុស្សនៅលើភពផែនដី។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការអនុវត្តសកម្មភាពរួមគ្នារវាងស្ថាប័នរដ្ឋ និងអង្គការដៃគូ ក្នុងការគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារទេសភាព និងគាំទ្រដល់ការរៀបចំឯកសារ លិខិតបទដ្ឋាន គតិយុត្ត សំខាន់ៗ ដូចជា ការរៀបចំគោលនយោបាយស្ដីពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី (PES) យន្តការហិរញ្ញប្បទាន និរន្តរភាព (Sustainable Financing Mechanism) យុទ្ធសាស្ត្រស្ដីពីការប្រាស្រ័យទាក់ទងសម្រាប់តំបន់ការពារធម្មជាតិ និងផែនការប្រើប្រាស់ដីក្នុងខេត្តមណ្ឌលគិរី។ល។

សិក្ខាសាលានេះ បានបន្តប្រព្រឹត្តទៅរយៈពេល១ព្រឹក ដែលដឹកនាំដោយលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជានាយិកាគម្រោងកាំប៉ាស់។ ជាលទ្ធផល អង្គការដៃគូ និងអ្នកពាក់ព័ន្ធបានធ្វើការចែករំលែកបទពិសោធន៍ និងករណីសិក្សាល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារទេសភាពកន្លងមក រួមមាន៖ ១)សមិទ្ធផលសង្ខេប និងភាពខ្លាំងនៃការអនុវត្តគម្រោងកាំប៉ាស់ ២)បទពិសោធន៍ស្ដីពីការសិក្សាស្រាវជ្រាវ និងការគ្រប់គ្រងទិន្នន័យជីវៈចម្រុះ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ៣)បទពិសោធការងារលើកកម្ពស់ជីវភាព និងការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សសត្វស្លាបជិតផុតពូជនៅដែនជម្រកសត្វព្រៃលំផាត់ (សហគមន៍ស្រែជ្រៃ និងសហគមន៍តំបន់ការពារធម្មជាតិអូរ៉ៃ) និង៤)បញ្ហា ប្រឈមនិង ដំណោះស្រាយ ក្នុងការអនុវត្តច្បាប់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ