អគារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញ បានបំពាក់សម្ភារសូឡាបំភ្លឺអគារដោយប្រើថាមពន្លឺព្រះអាទិត្យ (Solar Campus Photovoltaic System) ដើម្បីបំភ្លឺទីតាំងសំខាន់ៗក្នុងអគារ បរិវេណជុំវិញ និងទីលានកីឡា។ តាមរយៈការប្រើប្រាស់ប្រព័ន្ធសូឡាបំភ្លឺអគារប្រើពន្លឺព្រះអាទិត្យខាងលើនេះ គេអាចកាត់បន្ថយការប្រើប្រាស់ថាមពលពីបណ្តាញអគ្គិសនីធម្មតាបានពី១៥-៣០% កាត់បន្ថយការចំណាយថ្លៃអគ្គិសនី ជួយគាំពារបរិស្ថាន និងជួយបង្កើនសោភ័ណភាពនៃអគារផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថមសម្ភារសូឡាបំភ្លឺអគារប្រើពន្លឺព្រះអាទិត្យចំនួន១០គ្រឿង ជូន សសយក រាជធានីភ្នំពេញ ហើយសម្ភារៈទាំងនេះ បានតម្លើងរួចរាល់ និងបានដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ សម្ភារៈសូឡាគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ក្រសួងបរិស្ថាននិងអេកូឡូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លើគំនិតផ្តួចផ្តើមកសាងតំបន់គំរូបញ្ចេញកាបូនតិចនៅកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់ជូនសសយក នូវឧបករណ៍ចម្រោះទឹកហូបថ្មីប្រកបដោយគុណភាពចំនួន១គ្រឿង ដើម្បីបំពេញតម្រូវការទឹកហូបប្រកបដោយគុណភាពនៅក្នុងអគារ ចូលរួមចំណែកលើកកម្ពស់សុខភាពរបស់អ្នកប្រើប្រាស់ កាត់បន្ថយការប្រើប្រាស់ទឹកដប និងសំណល់ដបប្លាស្ទីកដែលបង្កបញ្ហាបរិស្ថាន៕

ព័ត៌មានបន្ថែម

ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
ថ្ងៃ ព្រហស្បតិ៍, 30 កក្កដា, 2026 ពាណិជ្ជករកាណាដាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាននៅកម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
ថ្ងៃ ពុធ, 29 កក្កដា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំហានទី២ តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងជំរុញការផ្សព្វផ្សាយការងារបរិស្ថានជូនសាធារណជន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
ថ្ងៃ ពុធ, 29 កក្កដា, 2026 វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ