ក្រុមការងារអភិរក្ស ដែលមានមន្រ្តីក្រសួងបរិស្ថានសហការជាមួយក្រុមអ្នកអភិរក្សនៃអង្គការ BirdLife បានរកឃើញសម្បុកសត្វត្រយងយក្ស ជាបក្សីជិតផុតពូជនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា ចំនួន១០ សម្បុក ក្នុងរយៈពេលត្រឹមតែ៣ខែ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។

បើតាមចេញផ្សាយរបស់អង្គការ BirdLife នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២១ សម្បុកត្រយងយក្សមួយចំនួន ត្រូវបានញាស់ និងមួយចំនួនទៀត កំពុងក្រាបពង និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ ជារៀងរាល់ឆ្នាំក្រុមអភិរក្សនៅដែនជម្រកសត្វព្រៃលំផាត់បាននឹងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរក និងកំណត់ទីតាំងពងកូនដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ដោយហេតុថាសត្វនេះពងកូននារដូវវស្សាការសិក្សាស្វែងរកមានការលំបាកខ្លាំងនិងទាមទារការប្រឹងប្រែងខ្ពស់។ ជាមួយគ្នានេះ អ្នកអភិរក្ស សង្ឃឹមថាសម្បុកសត្វត្រយ៉ងយក្ស អាចរកឃើញច្រើនបន្ថែមទៀត ក្នុងរដូវកាលពងកូនឆ្នាំ២០២១នេះ ដែលគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខ៕

 

ព័ត៌មានបន្ថែម

កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026 កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026 កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល