សាលាបឋមសិក្សា ហ៊ុន សែន ក្រុង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដែលបានផ្តល់អំណោយជា អំពូលបានទទួលអំពូលសូឡាចំនួន៣០បង្គោល សម្រាប់បំភ្លឺបរិវេណសាលារៀន។ គណ:គ្រប់គ្រងសាលារៀន បានចាត់ទុកថាអំណោយនេះបានទគិតគូរដល់សុវត្ថិភាព និងសុខភាពបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះ ឯកឧត្តម សាយ សំអាល់ បានផ្តល់ជូន ធុងចម្រោះទឹកស្អាត ចំនួន ១គ្រឿងទៀត ជូនសាលារៀន ដើម្បីផ្តល់ទឹកស្អាតសម្រាប់បរិភោគ ការចូលរួមថែរក្សាបរិស្ថាន និងការចំណាយរបស់បុគ្គលិក សាស្រ្តាចារ្យ និងសិស្សនិសិត្ស ទៅលើការទិញទឹកបរិភោគ។ សូមបញ្ជាក់ថា កន្លងមក សាលាបឋមសិក្សាក្រុង បានចូលរួមប្រតិបត្តិសកម្មភាពមេត្រូីភាពបរិស្ថានបានល្អ និងទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថានផងដែរ៕

   

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ