ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានទទួលការគាំទ្រថវិកាពីអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) បានអនុវត្តគម្រោងសាលានិរន្តរភាពនៅកម្ពុជា ជាមួយសាលារៀនគោលដៅចំនួន៦នៅកម្ពុជា ក្នុងនោះមានសាលាបឋមសិក្សាស្វាយជ្រំ នៅក្នុងស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានរៀបចំសួនបំណិនជីវិតបានយ៉ាងល្អ និងសាងសង់រោងផលិតជីកំប៉ុស្តិ៍បន្ថែមទៀត ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាននៅជុំវិញសាលា និងងការបង្កើនការផលិតកម្មអាហារសរីរាង្គ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការប្រគល់សមិទ្ធផលថ្មីនៃគម្រោងសាលានិរន្តរភាព ជូនសាលារៀន នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានលើកឡើងពីសារៈសំខាន់នៃការប្រតិបត្តិល្អចំពោះបរិស្ថាន ដែលធ្វើឲ្យមនុស្សមានសុខភាពល្អ មូលដ្ឋានមានអនាម័យ បៃតង និងមានសោភ័ណភាពស្អាត។ ឯកឧត្តម បានលើកទឹកចិត្តឲ្យមានការចូលរួមបន្ថែមទៀតពីអ្នកពាក់ព័ន្ធ ជាពិសេសកុមារ ដែលនឹងផ្តល់សក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងសម្រេចសមិទ្ធផលរបស់គោលដៅអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។ ឯកឧត្តម បានបន្ថែមថា យុវជនមានឱកាសពង្រឹងចំណេះដឹងពីបរិស្ថានបានល្អថែមទៀត ដើម្បីឆ្លើយតបនឹងការជឿនលឿននៃសង្គមជាតិ ដែលផ្តោតសំខាន់លើការរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៅពេលខាងមុខ។

បង្កើតឡើងនៅឆ្នាំ១៩៥៣ សាលាបឋមសិក្សាស្វាយជ្រំ ដើមឡើយមានឈ្មោះថាសាលាបឋមសិក្សា ដុក ផង់។ ក្រោយមកសាលាបានត្រូវបោះបង់ចោល និងបំផ្លិចបំផ្លាញក្នុងសង្រ្គាមនាទសវត្សឆ្នាំ១៩៧០ និងរបបខ្មែរក្រហមប៉ុលពត ក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩។ ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ សាលាបានកសាងឡើងវិញ និងបានប្ដូរឈ្មោះមកជាសាលាបឋមសិក្សាស្វាយជ្រំរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្នសាលាមានអគារសិក្សា០៦ខ្នងស្មើនឹង២៥បន្ទប់មានបុគ្គលិកនិងគ្រូបង្រៀនសរុប៣១នាក់ ស្រី២៤នាក់ និងមានសិស្សសរុបចំនួន១០០២នាក់ ក្នុងនោះសិស្សស្រីចំនួន៤៩៦នាក់។ សាលារៀនមាន អ្នកគ្រូមតេយ្យចំនួន៣នាក់ និងមានសិស្សថ្នាក់មតេយ្យសរុបចំនួន៨៤នាក់ ក្នុងនោះកុមារី ៣៨នាក់។

សាលាបឋមសិក្សាស្វាយជ្រំ មានបំណងក្លាយជាសាលាមាននិរន្តរភាពបរិស្ថាន ដោយការតាំងចិត្តពីគណៈគ្រប់គ្រងសាលា និងភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមពីសិស្សានុសិស្ស អ្នកអាណាព្យាបាល និងសហគមន៍។ សាលារៀនបានកសាងផែនការធានាប្រសិទ្ធភាពរៀននិងបង្រៀនទំនើបឆ្លើយតបទៅនិងសតវត្សទី២១ ធានាការគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព គុណភាព ប្រសិទ្ធិភាពនិងសមធម៌ និងជាពិសេសធានាការថែទាំបរិស្ថាននិងហេដ្ឋារចនាសម្ព័ន្ធសាលារៀនមេត្រីបរិស្ថាន ឱ្យបានល្អស្អាតជានិច្ចនិរន្តរ៍៕

ព័ត៌មានបន្ថែម

កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ថ្ងៃ អង្គារ, 7 កក្កដា, 2026 កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»
ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ថ្ងៃ អង្គារ, 7 កក្កដា, 2026 ទូតជប៉ុនថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន
ថ្ងៃ អង្គារ, 7 កក្កដា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន