មន្រ្តីអន្តរក្រសួងបានជួបជុំគ្នា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងបរិស្ថានដើម្បីធ្វើការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងអាជីវកម្មដីក្រហម (ឡាតេរីត) លើផ្ទៃដីទំហំ ២០ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំត្រែល ក្នុងភូមិសាស្ត្រភូមិភ្នំត្រែល ឃុំភ្នំកុង និងភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ។

វេទិកាដ៏មានសារៈសំខាន់សម្រាប់កិច្ចគាំពារបរិស្ថាននៅកម្ពុជានាពេលនេះ បានដំណើការដោយមានការចូលរួមពី ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស.វ.ហ.ស្ថ សម្រាប់វិស័យរ៉ែ និងថាមពល ដោយមានការចូលរួម ពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន មន្រ្តីក្រសួង ស្ថាប័ន្នពាក់ព័ន្ធ មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តកំពត ថ្នាក់ដឹកនាំ/មន្ត្រីជំនាញនៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រសួងបរិស្ថាន ជាលេខាធិការដ្ឋាន ។

កិច្ចកិច្ចពីផក្សាបានផ្តោសំខាន់លើកចំណុចចំនួន៦ ដូចជា (១). ផែនការគ្រប់គ្រងលើការរំខានដោយសំឡេង-រំញ័រ និងគុណភាពខ្យល់ ពិសេសការហុយធូលី និង សំឡេង-រំញ័រចេញពីការបំផ្ទុះ និងការដឹកជញ្ជូនដីក្រហម (២). ការប្រែប្រួលសណ្ឋានដី នៅពេលធ្វើអាជីវកម្ម រហូតដល់បញ្ចប់ (៣). ផែនការប្រើប្រាស់ផ្លូវសម្រាប់ដឹកជញ្ជូនដីក្រហម (៤). ដំណោះស្រាយហេតុប៉ះពាល់ លើផលដំណាំជាមួយប្រជាពលរដ្ឋ មុននឹងចាប់ផ្តើមដំណើរការអាជីវកម្ម (៥). ការស្តារការដ្ឋានឡើងវិញនៅក្នុង ដំណាក់កាលបញ្ចប់គម្រោង និង (៦). ការត្រួតពិនិត្យលើការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ដើម្បីរួម ចំណែកការស្តារបរិស្ថានឡើងវិញ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។

ជាលទ្ធផល ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ស.វ.ហ.ស្ថ បានស្នើដល់ក្រុមហ៊ុននៅចំនុចមួយចំនួនដូចជា៖
១) ក្រុមហ៊ុនត្រូវរៀបចំជញ្ជីងថ្លឹងរថយន្ត
២) ក្រុមហ៊ុនត្រូវដោះស្រាយលើដំណាំរបស់ប្រជាពលរដ្ឋដែលប៉ះពាល់
៣) ក្រុមហ៊ុនត្រូវបញ្ជាក់ពីផ្លូវសម្រាប់ដឹកជញ្ជូនដីក្រហម អោយបានច្បាស់លាស់ ក្នុងករណីប្រើប្រាស់ផ្លូវលំរបស់ប្រជាពលរដ្ឋ
៤) ក្រុមហ៊ុនត្រូវធានាជួសជុលផ្លូវអោយបានល្អ និង
៥) ក្រុមហ៊ុនត្រូវកែលើរបាយការណ៍ទៅតាមស្មារតីនៃអង្គប្រជុំ ដែលបានដាក់ចេញនៅថ្ងៃនេះ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ