ក្រុង​​​ព្រះ​​​សី​​​ហនុ៖ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន សហការ និងសម្របសម្រួលពីកម្មវិធី SERVIR-Mekong មជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយនៅអាស៊ី (ADPC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP) នៅថ្ងៃទី២៤ ខែសីហា បានរៀបចំសិក្ខាសាលាស្តីពី «បច្ចេកវិទ្យាព័ត៌មានភូមិសាស្ត្រក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ» ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យក្រសួងបរិស្ថាន។

សិក្ខា​​​សាលា​​​ត្រូវ​​​បាន​​​រៀបចំឡើង ដើម្បីកំណត់នូវសកម្មភាព បច្ចេកវិទ្យា និងឧបករណ៍សំខាន់ៗដែលអាចធ្វើទៅបាន ក្នុងការប្រមូល គ្រប់គ្រង និងចែករំលែកទិន្នន័យព័ត៌មានភូមិសាស្ត្រសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តម សៅ សុភាព នាយកខុទ្ទកាល័យ បានថ្លែងអំណរគុណចំពោះដៃគូសហការទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់គាំទ្រវេទិកាដ៏មានសារៈសំខាន់សម្រាប់វិស័យបរិស្ថាន ដើម្បីចែករំលែកបច្ចេកវិទ្យា បទពិសោធន៍ និងឧបករណ៍ប្រើប្រាស់ក្នុងការប្រមូល ផលិត ចងក្រង និងវិភាគទិន្នន័យព័ត៌មានភូមិសាស្ត្រ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបន្ថែមដល់នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យគិតគូក្នុងការផ្តល់បច្ចេកវិទ្យា ជំនាញ និងឧបករណ៍ដែលអាចប្រើប្រាស់សម្រាប់អង្គភាពជំនាញក្នុងក្រសួងបរិស្ថានផងដែរ។ ឯកឧត្តមសង្ឃឹមថា អង្គភាពពាក់ព័ន្ធនៃក្រសួង និងអ្នកពាក់ព័ន្ធទាំងអស់ នឹងចូលរួមយ៉ាងសកម្មក្នុងការកំណត់បាននូវកិច្ចសហប្រតិបត្តិការល្អ ដើម្បីកសាងបាននូវប្រព័ន្ធចែករំលែកទិន្នន័យព័ត៌មានភូមិសាស្ត្រមួយរបស់ក្រសួងបរិស្ថាន៕

ព័ត៌មានបន្ថែម

រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ពុធ, 29 តុលា, 2025 រដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមបំពេញតួនាទី និងការទទួលខុសត្រូវក្នុងការពង្រឹងភាពស្អាតនិងការគ្រប់គ្រងធនធានធម្មជាតិ
ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រុមហ៊ុន Tropical Fruit Asia (Cambodia) Co., Ltd ត្រូវបានរកឃើញបានល្មើសច្បាប់បរិស្ថាន ដោយធ្វើការដឹកជញ្ជូននិងបោះចោលសំរាមផ្តេសផ្តាស
ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ
ថ្ងៃ អង្គារ, 28 តុលា, 2025 ក្រសួងបរិស្ថានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន បន្ទាប់ពីបានអនុវត្តវិធានការច្បាប់និងឈប់បញ្ចេញសំណល់រាវបំពុលព្រែកសង្កែ