មន្រ្តីនៃមន្ទីរបរិស្ថានមកពី​​​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ខេត្តកំពង់ធំ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ បានចូល​​​រួម​​​ក្នុង​​​កម្ម​​​វិធី​​​ផ្សព្វផ្សាយស្តីពីរង្វាន់លើកទឹកចិត្តមេត្រីភាពបរិស្ថាន ដែល​​​ត្រូវ​​​បាន​​​រៀបចំ​​​ឡេីង​​​នៅ​​​ខេត្តសៀមរាប។ វេទិកានេះរៀបចំឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ដោយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន។

លោកពុទ្ធ សូរិទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានអោយដឹងថាសិក្ខាសាលាផ្សព្វផ្សាយស្តីពីរង្វាន់លើកទឹកចិត្តមេត្រីភាពបរិស្ថានដើម្បីបញ្ជ្រាបការយល់ដឹងអំពីរង្វាន់លើកទឹកចិត្តមេត្រីភាពបរិស្ថានដល់មន្ទីរបរិស្ថានខេត្តជុំវិញបឹងទន្លេសាប អំពីលិខិតបទដ្ឋានគតិយុត្ត សូចនាករ លក្ខណ:វិនិច្ឆ័យសម្រាប់វាយតម្លៃគុណវុឌ្ឍិ និងប្រភេទរង្វាន់មេត្រីភាពបរិស្ថាន។ ជាមួយគ្នានេះដែរវេទិកាក៏ជំរុញលើកទឹកចិត្តដល់ប្រតិបត្តិករមេត្រីភាពបរិស្ថាន សាធារណជន និងអ្នកពាក់ព័ន្ធ ទទួលបានចំនេះដឹងបន្ដែមពីអំពីរង្វាន់លើកទឹកចិត្តមេត្រីភាពបរិស្ថាន។

សូមបញ្ជាក់ថាបន្ទាប់ពីមានបទបង្ហាញ ពីវាគ្មិននិងអ្នកជំនាញ មន្រ្តីចូលរួមបានគាំទ្រ និងសហការក្នុងការជំរុញការចូលរួមរបស់សាធារណជន ចូលរួមសកម្មភាពមេត្រីភាពបរិស្ថាន ហើយតំណាងមន្ទីរបរិស្ថានមកពីខេត្តនានា គាំទ្រឱ្យមានការលើកទឹកចិត្តដល់ប្រតិបត្តិករមេត្រីភាពបរិស្ថាន ដែលបានចូលរួម និងមានស្នាដៃល្អ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ