នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចំនួន៥០រូប មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ “High Level Segment – Leader’s Submit and Ministerial Segment Plenary” នៃសន្និសីទកំពូលរដ្ឋជាភាគីលើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (CBD-COP 15) តាមរយៈប្រព័ន្ធរូបភាព និងសំឡេង ( អនឡាញ)។ កិច្ចប្រជុំនេះដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម Huang Runqiu រដ្ឋមន្ត្រីអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការចូលរួមពីថ្នាក់ដឹកនាំដែលជាតំណាងនៃប្រទេសជាសមាជិក និងអ្នកពាក់ព័ន្ធរាប់ពាន់នាក់។ កិច្ចប្រជុំនេះរៀបចំឡើងដោយសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយនឹងលេខាធិការដ្ឋាន UN-CBD ក្នុងគោលបំណងធានាបាននូវការគាំទ្រសម្រាប់កម្រិតនយោបាយពីបណ្តាថ្នាក់ដឹកនាំនៅលើពិភពលោក លើដំណើរការរៀបចំក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) រួមទាំងការពិនិត្យ និងសម្រេចលើសេចក្តីថ្លែងការរួមទីក្រុងគួនមីង (Kunming Declaration)។

ជាកិច្ចចាប់ផ្តើមសម្រាប់កិច្ចប្រជុំនេះ បណ្តាថ្នាក់ដឹកនាំនៅលើពិភពលោក បានធ្វើសេចក្តីថ្លែងការណ៍ដើម្បីបង្ហាញពីឆន្ទៈ និងជំហររួមក្នុងការគាំទ្រដល់ការរៀបចំ និងជម្រុញលើការអនុម័តក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ នេះ រួមទាំងមធ្យោបាយធនធានដើម្បីគាំទ្រ​ និងធានាបាននូវប្រសិទ្ធភាពក្នុងពេលអនុវត្ត សំដៅឈានឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងចក្ខុវវិស័យឆ្នាំ២០៥០ ស្តីពីការរស់នៅដោយភាពសុខដុមរមនាជាមួយធម្មជាតិ។

ជាលទ្ធផល កិច្ចប្រជុំបានផ្តោតសំខាន់លើការលើកកំពស់ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី (ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី) និងបានពិនិត្យ និងពិភាក្សាលើសកម្មភាពការងារ រួមមាន៖ ១/ការលើកកំពស់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាមធ្យោបាយដល់ការធានាបាននូវអាហារ សុខភាព ការងារ ពាណិជ្ជកម្ម និងការអប់រំ; ២/ការផ្សាភ្ជាប់រវាងថវិកា និងការកសាងសមត្ថភាពដើម្បីកំពស់ប្រព័ន្ធអេកូឡូស៊ី; និង ៣/ការលើកកំពស់សកម្មភាព និងគំនិតផ្តួចផ្តើមក្នុងការអនុវត្តរួមគ្នារវាងជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និងដី/សមុទ្រ។ ទន្ទឹមនឹងនេះ និងតាមរយៈកិច្ចប្រជុំតុមូល បណ្តាថ្នាក់ដឹកនាំក៏បានបន្តកិច្ចពិភាក្សាលើប្រធានបទចំនួន៤ ជាបន្តទៀត រួមមាន៖ ១/ការយកចិត្តទុកដាក់ស្តារធនធានជីវៈចម្រុះឡើងវិញ; ២/ការលុបបំបាត់បញ្ហា និងកង្វះខាតហិរញ្ញប្បទានជីវៈចម្រុះ និងការធានានូវមធ្យោបាយសម្រាប់ការអនុវត្ត; ៣/ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព; និង ៤/ចំណេះដឹង អវានុវត្ត និងការបែងចែកផលប្រយោជន៍។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី