ជនជាតិអាមេរិកាំងយ៉ាង៥នាក់ បានស្លាប់ដោយសារព្យុះកំណាច ហាវី (Harvey)ខណៈដែលឥទ្ធិពលខ្យល់ព្យុះហាវី (Harvey) នៅតែបង្កឱ្យ​មានភ្លៀងធ្លាក់​ច្រើននៅ​ឯទីក្រុងហូស្តុន (Houston) នៃរដ្ឋ តិចសាស់ (Texas) សហរដ្ឋអាមេរិក។ នេះបើយោងតាមការផ្សព្វផ្សាយនៃប្រព័ន្ធឃោសនារប់អាមេរិកាំង។  គិតត្រឹមថ្ងៃទី២៨ ខែសីហានេះ  សាលារៀន​ជាច្រើន​នៅក្នុងទីក្រុង​មួយនេះនៅតែបន្តបិទថ្នាក់រៀន​ជាបណ្ដោះអាសន្ន​ទាំងអស់នៅ​សប្ដាហ៍ក្រោយ។

យោងតាមទីភ្នាក់ងាររបស់អាមេរិក អាជ្ញាធរត្រូវការពេលរាប់ឆ្នាំដើម្បីស្តារការខូចខាតទាំងឡាយឡើងវិញស្របពេលដែលព្យុះកំណាចនេះ បានបង្ក​ជាគ្រោះទឹកជំនន់ និងការរអិល​បាក់បានផ្ដាច់យក​អាយុជីវិតមនុស្ស ០៥នាក់ នៅក្នុងរដ្ឋ Texas គិតចាប់តាំងពី​ថ្ងៃសុក្រសប្ដាហ៍មុន។

ក្រុមអាជ្ញាធរឧតុនិយមអាមេរិកព្យាករណ៍ថា ភ្លៀងធ្លាក់​អាចនឹងបន្តធ្លាក់​នៅក្នុងទីក្រុង Houston និងតំបន់ភាគខាងកើត​នៃរដ្ឋ Texas និងរដ្ឋក្បែរ​ខាងគឺ Louisiana ស្របពេល​កម្ពស់ទឹក ភ្លៀងក្នុង​ខែសីហា កើនដល់ ៦៥សង់ទីម៉ែត្រ។ បច្ចុប្បន្នមនុស្សប្រមាណ១៣លាននាក់កំពុងរងផលប៉ះពាល់ និងស្ថិតនៅក្រោមការតាមដាន ខណៈអាជ្ញាធរកំពុងបញ្ជូនក្រុមសង្គ្រោះរាប់ពាន់នាក់ដើម្បីជួយសង្គ្រោះប្រជាជនអាមេរិកកាំងនៅរដ្ឋ Texas៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ