សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានហេដ្ឋារចនាសម្ព័ន្ធសម្បូណ៌បែបរួមមានផ្លូវថ្នល់ ផ្លូវថ្មើរជើង បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ ភ្លើងស្តុប គំនូសចរាចរណ៍ កម្រាលថ្មក្រនីត និងការដាំដើមឈើអមសងខាងផ្លូវជាដើមដែលជាការទាក់ទាញ និងលើកកម្ពស់សោភ័ណភាពខេត្តព្រះសីហនុឱ្យកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត ក៏ដូចជាការទាក់ទាញអ្នកវិនិយោគ និងភ្ញៀទេសចរមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនាពេលខាងមុខ។

ការថ្លែងកោតសរសើរនេះធ្វើឡើងនៅក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តីបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះដោយមានការអមដំណើរពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រតិភូ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី២ (PS2) នៅជិតសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧២០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងបានអញ្ជើញពិនិត្យបន្ទប់ទឹកសាធារណៈ និងទេសភាពនៅតាមបណ្តោយឆ្នេរសមុទ្រចាប់ពីឆ្នេរអូរឈើទាល រហូតដល់ដើមឈើចាំស្នេហ៍ ព្រមទាំងបន្តអញ្ជើញពិនិត្យផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុផងដែរ។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ