ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារចុះជួយសាសនិកឥស្លាមខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានចុះសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំឥស្លាមទូទាំងខេត្ត ដែលមានសមាសភាពចំនួន ៦០រូប។

ក្រុមការងារក៏បានដាក់ចេញនូវផែនការចំពោះមុខ ឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ សម្រាប់ថ្នាក់ដឹកនាំឥស្លាម និងក្រុមការងារចុះជួយសាសនិកឥស្លាមទូទាំងខេត្តព្រះសីហនុ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះស្រង់ទិន្នន័យប្រជាពលរដ្ឋសាសនិកឥស្លាម ដែលគ្រប់អាយុបោះឆ្នោត និងជំរុញឱ្យទៅចុះបោះឆ្នោតបានគ្រប់គ្នា។

ក្រុមការងារក៏បានដោះស្រាយនូវសំណូមពរមួយចំនួនរបស់មូលដ្ឋាន ក្នុងនោះរួមមាន ប្រគល់កុំព្យូទ័រយួរដៃ ០១គ្រឿង សម្រាប់បម្រើការងារ និងប្រគល់ថវិកា ចំនួន ១៣,៦០០.០០០រៀល សម្រាប់ក្រុមការងារទាំង១៧ភូមិ ចាត់ចែងក្នុងការងារចុះស្រង់ស្ថិតិ។ ក្រុមការងារក៏បានពាំនាំនូវអំណោយជាភេសជ្ជៈ កូកា ២០កេះ ទឹកតែ១០កេះ

និងមី២០កេះ ជូនក្រុមការងារចូលរួម និងបានឧបត្ថម្ភថវិកា សម្រាប់រៀបចំអាហារសាមគ្គីផងដែរ៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ