ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី០៤ ខែកញ្ញានេះ បាន​អនុញ្ញាត​ឱ្យ​ប្រធាន​​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក SAMIUELA TUKUAFU រួមទាំងគណៈប្រតិភូ​ ចូល​ជួប​និង​ពិភាក្សា​ការងារពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការណ៍លើគម្រោងរវាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងបរិស្ថាន។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងនេះ គឺសំដៅ​លើគម្រោង​អភិវឌ្ឍ​កសិកម្ម​ដោយ​ប្រើ​ប្រាស់​មូលនិធិ​អាកាស​​​ធាតុបៃតង។ ក្រៅពីនេះ ប្រធានបទជាច្រើនដែលឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងទៅកាន់ដៃគូជំនួប មាន​ការ​គ្រប់​គ្រងកាកសំណល់ ការពង្រីកតំបន់ការពារ និងការអភិរក្សជីវៈចម្រុះជាដើម៕

ព័ត៌មានបន្ថែម

កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026 កម្ពុជាអំពាវនាវដល់សហគមន៍អន្តរជាតិបង្កើនហិរញ្ញប្បទានអាកាសធាតុ និងរក្សាគោលដៅកំដៅ ១.៥ អង្សាសេ នៅក្នុងសន្និសីទ COP31 នៅប្រទេសទួរគីយ៉េ
កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
ថ្ងៃ ពុធ, 18 វិច្ឆិកា, 2026 កម្ពុជា–ឡាវ ជំរុញកិច្ចសហប្រតិបត្តិការលើផ្នែគបរិស្ថាន និងពង្រីកសក្តានុពលសម្រាប់ទាញយកហិរញ្ញប្បទានអាកាសធាតុ។
កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល