នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ថាគម្រោងប្លាស្ទិកដូរយកអង្ករដែលបានអនុវត្តតាំងពីឆ្នាំ២០១៨ នៅលើបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាមួយពលរដ្ឋតាមសហគមន៍នានាបានកាត់ បន្ថយការបំពុលបឹងទន្លេសាបដោយប្លាស្ទិក ព្រមទាំងបានចូលរួមការពារបរិស្ថាននិងចូលរួមការពារជីវៈចម្រុះនៅបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍។ ក្នុងមួយឆ្នាំៗ គម្រោងនេះបានកាត់ បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោនទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប។ បច្ចុប្បន្ននេះ គម្រោងបាននឹងកំពុងពង្រីកការសម្អាត សំណល់ ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹក ដំឡើង។

យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងទឹកសម្រកក្រោមគម្រោងប្លាស្ទិកដូរយកអង្ករនេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជាសហគមន៍កំពង់ឃ្លាំង សហគមន៍មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោមជាដើម ក្នុងគោលបំណងដើម្បីឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែក បែងចែក ទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបញ្ឈប់ការបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។ គិតរហូតមកដល់ពេលនេះគម្រោងយកប្លាស្ទិកដូរយកអង្ករនិងរបស់បរិភោគផ្សេង ទៀតរបស់ពលរដ្ឋរស់នៅសហគមន៍តំបន់បឹងទន្លេសាបបានកើនឡើងជាង ៦១០ គ្រួសារ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថាគម្រោងអង្ករដូរយកប្លាស្ទិកនេះជាគម្រោងដែលបានសហការគាំទ្រដោយក្រសួងបរិស្ថានជាមួយអង្គការមូលនិធិទំពាំងស្នងឬស្សី ដែលជាអង្គការមួយអនុវត្តគម្រោងក្នុងក្របខណ្ឌនៃខេត្តសៀមរាបជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេ សាប។ ឯកឧត្តមបានថ្លែងថា នៅតាមសហគមន៍នីមួយៗមានបង្កើតជង្រុកប្លាស្ទិកដើម្បីផ្ទុកប្លាស្ទិកដែលប្រមូលបានពីតំបន់នានាក្នុងសហគមន៍ ជាសំណល់ប្លាស្ទិកដោយសារប្រជាពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ក៏ដូចជាការប្រមូលបានតាមតំបន់បឹងទន្លេសាបផងដែរ។ ទាក់ទិននឹងគម្រោងនេះដែរឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថាគោលបំណងសំខាន់ក្នុងការបង្កើតជង្រុកបា្លស្ទិកក៏ដូចជាការអនុវត្តនូវគម្រោងអង្ករដូរប្លាស្ទិកនេះក្នុងទិសដៅមួយគឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈច ម្រុះក្នុងបឹងទន្លេសាជាពិសេស មច្ឆជាតិ និងជីវចម្រុះផ្សេងៗទៀត។
ពាក់ព័ន្ធទៅនឹងប្លាស្ទិកដូរអង្ករនេះគឺពលរដ្ឋដែលបានចូលរួមទុកដាក់ញែកសំរាមសំណល់ប្លាស្ទិកទាំងនៅផ្ទះដែលជាសំណល់ប្រើប្រាស់ក្នុងផ្ទះ និងចូលរួមក្នុងការសម្អាតប្លាស្ទិកក្នុងបរិស្ថាន នឹងត្រូវផ្តល់រង្វាន់ជាអង្ករ ១០គីឡូក្រាម រួមនឹងគ្រឿងឧបភោគ បរិភោគមួយចំនួនផង។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការអនុវត្តគម្រោងនេះគឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសហគមន៍ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិកក៏ដូចជាទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកពាសវាលកាលផងដែរ។ គម្រោងនេះបានទទួលជោគជ័យគួរកត់សម្គាល់ ហើយប្រជាពលរដ្ឋរស់នៅសហគមន៍នានាបានចូលរួមអនុវត្តដោយសេចក្តីរីករាយ និងការយល់ដឹង។ ឯកឧត្តមបានថ្លែងផងថាចំពោះសំណល់ប្លាស្ទិកដែលប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះគឺមួយផ្នែកនឹងយកទៅផលិតឥដ្ឋសម្រាប់ក្រាល ទីធ្លាសាលារៀន និងសាងសង់សំណង់ផ្សេងៗ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវពលរដ្ឋកុំឱ្យដុតសំណល់ប្លាស្ទិកដោយគ្មានបច្ចេកទេសត្រឹម ត្រូវព្រោះថាការដុតសំណល់ប្លាស្ទិកវានឹងនាំឱ្យបំពុលបរិយាកាស ហើយប្រសិនបើបោះ ចូលក្នុងទឹក នឹងបំពុលទឹក និងធ្វើឱ្យប៉ះពាល់ សោភ័ណភាពរបស់បឹងទន្លេសាបដែលជា ផ្នែកមួយនៃគោលដៅទេសចរណ៍។
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល មានប្រសាសន៍ថា គម្រោងប្លាស្ទិកដូរយកអង្ករនឹងបន្តជំរុញ និងលើកទឹកចិត្តដល់ប្រជាសហគមន៍ ឱ្យចូលរួមសម្អាតសំណល់ប្លាស្ទិក និងធ្វើការទុកដាក់បែងចែកញែកសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ហាមមិនឱ្យដុត និងបោះចោលក្នុងទឹកទន្លេសាប។ លោក ស៊ា សុផល បញ្ជាក់ថា ឆ្នាំនេះ យុទ្ធនាការនឹងបំផុសស្មារតីក្នុងការលើកកម្ពស់ជីវភាពសហគមន៍ក្នុងបឹងទន្លេសាប ដើម្បីរៀបចំ និងត្រៀមខ្លួនសម្រាប់ការរៀបចំជាទេសចរណ៍សហគមន៍ផងដែរ ស្របពេលដែលកម្ពុជាប្រកាសពីការបើកប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរវ៉ាក់សាំង។ លោកបានថ្លែងថា អង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងរដូវទឹកសម្រក តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។ តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថាបឹងទន្លេសាប ឬហៅថា TONLE SAP ECO-WARRIORS បានចុះអប់រំសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដើម្បីគាំទ្រដល់ គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រដោយក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់។ ជាមួយគ្នា គម្រោងសម្អាតប្លាស្ទិកពីបឹងទន្លេសាបនេះ ក៏នឹងចូលរួមទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតផងដើម្បីបង្កើតការងារ និងផ្តល់ចំណូលដល់ពលរដ្ឋតាមរយៈទស្សនាពីជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទន្លេសាប។

រូបថតដោយ ឆែម ចាន់ធឿន

 

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com