នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួង បរិស្ថាន និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង INRM បានអញ្ជើញជាអធិបតី និងដឹកនាំកិច្ចប្រជុំលើកទី២​ គណៈកម្មការគ្រប់គ្រងគម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM)” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា រីស៉ត និងស្ប៉ា រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកគណៈ កម្មការគ្រប់គ្រងគម្រោង ដែលជាសមាសភាពមកពីក្រសួងបរិស្ថាន ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលព្រៃឈើ និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) សរុបប្រមាណជា ១០នាក់។ គោលបំណងកិច្ចប្រជុំគឺដើម្បី៖ ១. ពិនិត្យលើលទ្ធផលការងារសម្រេចបាននៃការអនុ វត្តសកម្មភាពក្នុងឆ្នាំ២០២១ និង ២. ពិនិត្យ ពិភា ក្សា និងអនុម័តលើផែនការសកម្មភាពការងារ និងផែនការថវិកាសម្រាប់ឆ្នាំ២០២២។

មានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង INRM បានលើកឡើងពីគោលដៅចម្បងៗរបស់គម្រោង និងសារៈសំខាន់មិនអាចខ្វះបាននៃការសហការអនុវត្តរួមគ្នារវាងក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីសម្រេចគោលដៅនៃកំណែទម្រង់របស់រដ្ឋាភិបាល និងការបញ្រ្ជាបគោលនយោបាយក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ ឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានអនុម័តជាគោលការណ៍លើផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់គម្រោងដែលបានស្នើសុំ និងបានផ្តល់អនុសាសន៍លើនីតិវិធីសម្រាប់អនុវត្តការងារបន្ត ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីលើកកម្ពស់ការបញ្ជ្រាបការគ្រប់គ្រងតំបន់ទេសភាពសម្រាប់ការអភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី