ខេត្តកោះកុងទាំងមូលជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ធម្មជាតិ សត្វព្រៃ តំបន់បូរាណដែលកំពុងទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។ ក្នុងនោះ តំបន់អេកូទេសចរណ៍អារ៉ែង និងជីផាត់គឺជាតំបន់ពីរដែលមានសក្តានុពលខ្លាំងជាងគេ ដោយសារមានព្រៃភ្នំ ទឹកជ្រោះ និងវត្ថុបូរាណជាដើម។ តំបន់អេកូទេសចរណ៍អារ៉ែងមានចម្ងាយប្រមាណ២៤គីឡូម៉ែត្រពីទីរួមស្រុកថ្មបាំងដែលស្ថិតក្នុងភូមិសាស្ត្រភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង មានសក្តានុពលលើទី១. ព្រៃភ្នំ ២. ទឹកជ្រោះ ៣. សត្វព្រៃ ៤. ត្រីនាគ ៥. ក្រពើភ្នំ ៦. រូងភ្នំបូរាណ និង៧. របាំប្រពៃណី។

ដោយឡែកតំបន់អេកូទេសចរណ៍ជីផាត់ ដែលមានចម្ងាយពីទីរួមខេត្តកោះកុងប្រមាណ៨០គីឡូម៉ែត្រ មានសក្តានុពលខ្លាំង ទី១. ទឹកធ្លាក់ ២. សត្វព្រៃ ៣. ទេសសភាពតាមស្ទឹង ៤. ពាងបូរាណ ៥. ថ្មចេតីយ៍ និង៦. ព្រៃភ្នំ។ តំបន់អេកូទេសចរណ៍ជីផាត់ស្ថិតក្នុងភូមិជីផាត់ ឃុំជីផាត់ ស្រុកថ្មបាំង ខេត្តកោះកុង។

ក្រៅពីតំបន់ទេសចរណ៍ដែលល្បីល្បាញទាំងពីរខាងលើខេត្តកោះកុង មានតំបន់សក្តានុពលចំនួន ៣ កន្លែងផ្សេងទៀតដែលរួមមានទឹកជ្រោះ ព្រៃភ្នំ សត្វព្រៃ រូបសំណាក់ថ្មដំរីស្ថិតក្នុងភូមិសាស្ត្រភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ទន្ទឹមនឹងនេះ ភូមិពោធិ៍បឹង និងភូមិព្រះអង្គកែវ ក្នុងឃុំដងពែង ក៏មានតំបន់សក្តានុពលជាច្រើនដូចជាទឹកធ្លាក់ ទេសភាពដងស្ទឹង សត្វព្រៃ និងព្រៃភ្នំ៕

ដោយ៖​ ស៊ុន មេសា

ប្រភព៖ មន្ទីបរិស្ថានខេត្តកោះកុង

ទឹកធ្លាក់នៅតំបន់អារ៉ែង។

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ