«សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយបានផ្តល់ឱកាសសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងភាពជាអ្នកដឹកនាំ និងឧត្តមានុវត្តន៍ការងារ សំដៅពង្រឹងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងគុណតម្លៃមន្រ្តីរាជការជាពិសេសជូនមន្រ្តីរាជការជាយុវជន ដែលនឹងក្លាយជាអ្នកបន្តវេនដ៏សំខាន់នៅក្នុងអង្គភាពរបស់ខ្លួន និងស្របទៅតាមសភាពការណ៍ និងការវិវឌ្ឍថ្មីៗរបស់កម្ពុជា និងក្របខណ្ឌវិស័យបរិស្ថាន» នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការពង្រឹងភាពជាអ្នកដឹកនាំ» នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ក្រសួងបរិស្ថានមានបេសកម្មដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិអោយសមស្រប និងមាននិរន្តភាព និងការរស់នៅដោយចីរភាព ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ក្នុងបរិបទចក្ខុវិស័យទាំង៣គឺ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ចក្ខុវិស័យបរិស្ថានឆ្នាំ២០២៣ និង ចក្ខុវិស័យអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២៣។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងបរិស្ថាន តែងតែរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាលជូនមន្រ្តីរាជការទើបជាប់ក្របខណ្ឌថ្មីក្នុងគោលបំណង បណ្តុះស្មារតី ឆន្ទៈ មនសិការ ក្រមសីលធម៌ អោយស្រលាញ់ជាតិ់មាតុភូមិ ក្រសួងស្ថាប័ន ពង្រឹងសមត្ថភាព និងក្រមសីលធម៌ក្នុងភាពជាអ្នកដឹកនាំ ដល់មន្រ្តីរាជការជាយុវជន សម្រាប់បន្តវេន។ជាពិសេស សិក្ខាសាលានេះក៏មានការចែករំលែកនូវបទពិសោធន៍ល្អៗ ពីថ្នាក់ដឹកនាំរបស់ក្រសួង ក្នុងការអនុត្តតួនាទីភារកិច្ច គោលនយោបាយរបស់ក្រសួងចំពោះកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ជូនសិក្ខាកាមជាមន្រ្តីវ័យក្មេងចំនួន២៤៥នាក់ ។

ព័ត៌មានបន្ថែម

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ថ្ងៃ អង្គារ, 29 កញ្ញា, 2026 កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សិស្សនិទ្ទេស A និងសិស្សជ័យលាភីជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅក្នុងស្រុកអូររាំងឪ ត្បូងឃ្មុំ និងពញាក្រែក ខេត្តត្បូងឃ្មុំ
លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ
ថ្ងៃ ចន្ទ, 14 កញ្ញា, 2026 លិខិតចំហ ៖ បេតិកភណ្ឌធម្មជាតិរបស់កម្ពុជា មិនត្រូវឱ្យក្រុមមនុស្សមួយក្តាប់តូច ដែលមានចេតនាទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន យកទៅបំផ្លាញឡើយ