ស្ទឹងត្រែង៖ ក្រសួងបរិស្ថានបានសហការជាមួយយោធភូមិភាគទី១ បើកវគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យាននុរក្សជំនាន់ទី២មកពីខេត្តចំនួន៥ដែលមានចំនួន៨៥នាក់នៅបញ្ជាការដ្ឋានយោធភូមិភាគទី១នៅខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

មន្ត្រីឧទ្យាននុរក្សទាំងអស់មកពីខេត្តចំនួន៥ដែលមានខេត្ត ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំដែលនឹងត្រូវចាប់ផ្តើមហ្វឹកហ្វឺនរយៈពេល២សប្តាហ៍ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
សិក្ខាកាម លោក ផាន សុវណ្ណដែក មន្ត្រីឧទ្យានុរក្សខេត្តក្រចេះ បានឱ្យដឹងថាវគ្គនេះសំខាន់ណាស់ព្រោះបានបង្កើនសមត្ថភាពមន្ត្រីឧទ្យាននុរក្សគ្រប់រូបឱ្យស្វែងយល់ពីយុទ្ធសាស្ត្រការពារផ្ទាល់ខ្លួន និងវិធីសាស្ត្រការពារធនធានធម្មជាតិ រួមទាំងការតស៊ូរស់នៅជាមួយបងប្អូនកងទ័ពជាដើម។

ក្រោយបញ្ចប់វគ្គនេះ លោក ផាន សុវណ្ណដែក ជឿជាក់ថាបទពិសោធន៍និង ចំណេះដឹងចេញពីវគ្គបណ្តុះបណ្តាលនេះនឹងអាចបម្រើការងារក្នុងនាមជាមន្ត្រីឧទ្យានុរក្សឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យសិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រនិងត្រូវរក្សាសុខភាពឲ្យបានល្អដោយជៀសវាងបរិភោគអាហារដែលមិនបានចម្អិនល្អជាដើម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីឧទ្យាននុរក្សគឺជាឆ្មាំចាំយាមសម្បត្តិធម្មជាតិរបស់កម្ពុជាហើយជាពិសេសគឺជាប្អូនប្រុសរបស់កងយោធពលខេមរភូមិន្ទក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងបឋកថានៅបញ្ជាការដ្ឋានភូមិភាគ១ ក្នុងខេត្តស្ទឹងត្រែង។ រូបភាពវិសាល

មន្ត្រីឧទ្យាននុរក្សមកពីខេត្តចំនួន៥ដែលមកទទួលការបណ្តុះបណ្តាលនៅយោធភូមិភាគ១ ខេត្តស្ទឹងត្រែង។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ