ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ (១) តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្មំគូលែន» (២) ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល និង(៣) តំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប។

គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា របស់ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ការរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍នៅតំបន់ទេសភាពជួរភ្នំក្រវ៉ាញ និងបឹងទន្លេសាបកម្ពុជា»ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនភាគីមានទាំងតំណាងសហគមន៍ អាជ្ញាធរមូលដ្ឋាន ក្រុមការងាររដ្ឋបាលខេត្ត តំណាងមកពីមន្ទីរបរិស្ថាន មន្ទីរទេចរណ៍ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរផែនការជាដើម។
សិក្ខាសាលាពិគ្រោះយោបល់គឺបានរៀបចំឡើងពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ ២០២២ក្នុងខេត្តចំនួនបីគឺមានខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

គោលបំណងជាចម្បងនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះគឺ៖

• ដើម្បីស្វែងយល់ពីភាគីពាក់ព័ន្ធនានានូវគោលបំណងជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងតំបន់អេកូទេសចរណ៍ថ្នាក់តំបន់ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍។

• ដើម្បីចូលរួមរៀបចំនូវសេចក្តីព្រាងចក្ខុវិស័យរួមស្រាប់គោលដៅអេកូទេសចរណ៍

• ដើម្បីទទួលបាននូវព័ត៌មានត្រលប់ដែលជាអនុសាសន៍នានាសម្រាប់ការវិនិយោគគោលដៅអេកូទេសចរណ៍ដោយផ្សារភ្ជាប់នូវការធានាឲ្យមានការឆ្លើយតបទៅនឹងបញ្ហានានា ព្រមទាំងកំណត់នូវអាទិភាពនៃអនុសាសន៍បទអន្តរាគមន៍ដែលបានបញ្ជាក់ក្នុងការសិក្សាវិភាគស្ថានភាព៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ