នៅក្នុងឱកាសនៃការចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូបានចូលពិនិត្យពីស្ថានភាពសត្វដំរីឈ្មោះ ខាវ៉ាន់ ដែលគេស្គាល់ថាជាដំរីដ៏ឯកោបំផុតនៅលើលោក ក្រោយពីទទួលបានជម្រកថ្មីនៅក្នុង តំបន់អភិរក្សរបស់កម្ពុជា។

ដំរីខាវ៉ាន់បានមកដល់ទឹកដីនៃនៃព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២០ បន្ទាប់ពីបានធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។ កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។
បច្ចុប្បន្ន ដំរីខាវ៉ាន់ជាដំរីឈ្មោល មានអាយុ ៣៧ ឆ្នាំ ហើយវា ត្រូវបានក្រុមអភិរក្សសត្វព្រៃជួយសង្គ្រោះពីសួនសត្វមួយនៃប្រទេសប៉ាគីស្ថានតាមរយៈការតស៊ូ ផ្នែកច្បាប់ ហើយចុងក្រោយតុលាកំពូលរបស់ប៉ាគីស្ថានបានសម្រេចឱ្យដំរីខាវ៉ាន់ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅក្នុងព្រៃធម្មជាតិនៃដែនជម្រកសត្វព្រៃរបស់ប្រទេសកម្ពុជា។
ជាងមួយឆ្នាំក្រោយពីបានមកនៅជម្រកថ្មីក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដំរីខាវ៉ាន់មានសុខភាពល្អ និងមានអារម្មណ៍ល្អប្រសើរបណ្តើរៗ បន្ទាប់ពីរស់នៅយ៉ាងឯកោក្នុងសួនសត្វនៅប្រទេសប៉ាគីស្ថានជាច្រើនឆ្នាំ។

ដំរីខាវ៉ាន់ត្រូវបានប្រទេសស្រីលង្កា ផ្តល់ជា អំណោយឱ្យប្រទេសប៉ាគីស្ថានតាំងពីវាមានអាយុ ១ ឆ្នាំ និងត្រូវបានរស់នៅក្នុងសួនសត្វតាំងពីតូចមក។ ខាវ៉ាន់ធ្លាប់មានដៃគូ តែជាអកុសល ដំរីញីនោះបានស្លាប់ក្នុងទ្រុងជាមួយ ហើយខាវ៉ាន់បានបន្តរស់នៅឯកោ រហូតដល់ដល់ឆ្នាំ២០២០ ការតតាំងក្តីមួយបានឈ្នះដែល ដឹកនាំដោយអ្នកចម្រៀងដ៏ល្បីឈ្មោះ CHER និងមានការចូលរួមពីអង្គការអភិរក្សសត្វព្រៃជាច្រើនក្នុងនោះក៏មានអង្គការដែនជម្រកសត្វព្រៃកម្ពុជាផងដែរ។ នៅកម្ពុជា ខាវ៉ាន់មានមិត្តភ័ក្តិជាដំរីញីស្រុកចំនួន ៣ ក្បាល។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី