នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចប្រជុំលើកទី២របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព  ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាទាំងអស់ ជាមន្រ្តីជាន់ខ្ពស់តំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន៧៦រូប។ អង្គប្រជុំបានត្រួតពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបានក្នុងការគាំទ្រកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្នុងនោះរួមមានការពិនិត្យ ផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន រួមមាន សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាស្ថាប័នរៀបចំគោលនយោបាយជាតិ ដែលត្រូវបង្កើតឡើងដោយការរួមបញ្ចូលគ្នានៃស្ថាប័នអន្តរក្រសួងដែលធ្លាប់មានចំនួន៤ គឺ ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ គណៈកម្មាធិការជាតិជីវសុវត្ថិភាព និងគណៈកម្មាធិការជាតិគ្រប់គ្រងជីវៈចម្រុះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាបាននូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌របស់ប្រទេសជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបាន កត់សម្គាល់អំពីកិច្ចប្រឹងប្រែងនិងសមិទ្ធផលសំខាន់ៗដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាននៅក្នុងឆ្នាំ២០១៧ ដូចជា សេដ្ឋកិច្ចបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ ទាក់ទងនឹងរេដបូក នាពេលអនាគត នៅពេលខេត្តមានសមត្ថភាពគ្រប់គ្រាន់ ក្រសួងបរិស្ថានគ្រោងនឹងផ្ទេរថវិកាពីការលក់កាបូននៅខេត្តមណ្ឌលគិរីដល់ខេត្តហើយដៃគូពាក់ព័ន្ធអាចចរចានិងធ្វើដោយផ្ទាល់ជាមួយខេត្តតែម្តង៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី