កម្ពុជាចូលរួមសហការជាមួយសហគមន៍អឺរ៉ុបលើកិច្ចសហប្រតិបត្តិការ «បៃតង» ក្នុងក្របខណ្ឌអាស៊ាន-អឺរ៉ុប

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំអាស៊ាន និងលោកជំទាវ Carmen Monero ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ឯកឧត្តម Igor Driesmans បានមានប្រសាសន៍លើកឡើងនូវការគិតគូរអំពីកិច្ចសហប្រតិបត្តិការ «បៃតង» នៅក្នុងក្របខណ្ឌអាស៊ាន-អឺរ៉ុប ដែលនឹងក្លាយជាកត្តាជំរុញបន្ថែមទៀតនូវរបៀបវារៈពាក់ព័ន្ធនឹងវិស័យបរិស្ថាន នៅ ក្នុងតំបន់អាស៊ាន។ កិច្ចសហប្រតិបត្តិការបៃតងអាស៊ាន-អឺរ៉ុបនេះ នឹងរួមមាននូវ គំនិតផ្ដួចផ្ដើមថ្មីៗ ជាអាទិ៍ហិរញ្ញប្បទាននិងការវិនិយោគប្រកបដោយចីរភាព ការជំរុញសេដ្ឋកិច្ចបៃតង ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ថាមពលស្អាត និងការបន្ស៊ាំនិងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាដើម។ សហភាពអឺរ៉ុបក៏នឹងស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន-អឺរ៉ុប នៅក្នុងពេលខាងមុខនេះផងដែរ។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានថា កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការបៃតងនេះ ហើយកម្ពុជាស្នើ ឱ្យមានគំនិតផ្ដួចផ្ដើមមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងឥណទានកាបូន ការគ្រប់គ្រងសំណល់ប្លាស្ទិកក្នុងសមុទ្រ ការអភិវឌ្ឍបច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍសហគមន៍មូលដ្ឋានក្នុងតំបន់អាស៊ាន។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី