«កម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប តែកម្ពុជាមានមហិចតាខ្ពស់ និងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ» នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត នៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១

នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ (Cambodia-European Union 11th Joint Committee) នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សូមជម្រាបជូនផងដែរថា កន្លងមកកិច្ចប្រជុំនេះត្រូវរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ កិច្ចប្រជុំត្រូវបានលើកពេលរហូតមកដល់ពេលនេះ។

កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៩ ដែលផ្តោតលើរបៀបវារៈ៖ ១.សភាពការណ៍ថ្មីៗនៃការវិវឌ្ឍនយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជានិងអឺរ៉ុប ២.ទំនាក់ទំនងទ្វេភាគីក្នុងវិស័យ -សិទ្ធិមនុស្សនិងអភិបាលកិច្ច -ពាណិជ្ជកម្ម -កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ -ការប្រែប្រួលអាកាសធាតុនិងបរិស្ថាន ៣. បញ្ហាពហុភាគី និងតំបន់ និង៤. កិច្ចការផ្សេងៗទៀត។ ពាក់ព័ន្ធនឹងរបៀប វារៈការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ត្រង់ចំណុចសកម្មភាពត្រូវអនុវត្តបន្ទាប់ពីសន្និសីទកំពូលលើក ទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26 Follow-up) ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើបទអន្តរាគមន៍ដោយបញ្ជាក់ពីការស្វាគមន៍និងគាំទ្រនូវលទ្ធផល និងសេចក្តីសម្រេចនៃសន្និសីទ បានគូសបញ្ជាក់ផងដែរថាថ្វីត្បិតកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងកម្រិតទាបដែលមិនមានផលប៉ះពាល់ធ្ងន់ធរដល់អាកាសធាតុ តែកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ និងកាតព្វកិច្ចនានាតាមរយៈការរៀបចំ របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាដើម ទន្ទឹមនឹងនេះកម្ពុជាមានជំហរពង្រឹងនិងពង្រីកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ហើយបានប្រកាសពីការពិចារណាលើកិច្ចសហប្រតិបត្តិការបៃតងក្នុងក្របខ័ណ្ឌអាស៊ាន-អឺរ៉ុប ដែលជាលទ្ធផលនៃជំនួបរវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាកាលពីដើមខែមីនានេះ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី