ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវវគ្គបណ្តុះបណ្តាលស្តីពី «ការកាត់បន្ថយសំណល់ប្លាស្ទិក ដោយការអនុវត្តយុទ្ធសាស្ត្រ 4R និងងការបង្កើតយុវជន ៤ក.៤រ» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកនាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងបរិស្ថាន លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា បានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះមានសារៈសំខាន់ណាស់ ដែលជាសកម្មភាពរួមគ្នាឈានឆ្ពោះទៅអនុវត្តការកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន ការរស់នៅស្អាត និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក។ បញ្ហាសំណល់ប្លាស្ទិក ជាបញ្ហាសកល ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ដោយសារសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍនិងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង ហើយស្របជាមួយគ្នានេះ ក៏មានការកើនឡើងនៃសំរាម និងសំណល់ប្លាស្ទិកផងដែរ។

ឯកឧត្តមបន្តឱ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលបានចូលរួមនឹងទទួលបាននូវចំណេះដឹងបន្ថែម ដើម្បីយកទៅផ្សព្វផ្សាយ និងចែករំលែកនូវចំណេះដឹង ក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិក និងជំរុញសកម្មភាពនេះធ្វើឱ្យប្រសើរឡើងនូវការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ។ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា សង្ឃឹមថា សិក្ខាកាមដែលជានិស្សិតទាំងអស់នឹងក្លាយទៅជា «យុវជន ៤ក.៤រ» ដែលសំដៅលើ៖ ក១.ការប្រើប្រាស់ឡើងវិញ(REUSE) ក២.ការកាត់បន្ថយ(REDUCE) ក៣.ការកែច្នៃ(RECYCLE) ក៤.ការបដិសេធ(REFUSE) រីឯ ៤រ គឺ រ១.រៀន រ២.រើស រ៣.រក និងរ៤.រម្លឹក ហើយនៅថ្ងៃមុខ យុវជន៤ក.៤រ នឹងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងរាជធានីភ្នំពេញ៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី