រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីសម្បទាន​សេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនៅខេត្តចំនួន៤គឺកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរ​មានជ័យ។ កិច្ចប្រជុំនេះ​ក៏មានការចូលរួមតំណាងក្រសួងសេដ្ឋកិច្ច ក្រសួងកសិកម្ម ឯកអគ្គ រដ្ឋទូត សហគមន៍​អឺរ៉ុបប្រចាំនៅកម្ពុជា លោក  George Edgar តំណាងការិយាល័យនៃ ឧត្តម ស្នងការ អង្កការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Walker Simon តំណាង Directorate General of the European Commission for Trade លោក Nikolaos Zaimis និងតំណាងខេត្តដែលពាក់ព័ន្ធ រួមទាំង​សង្គមស៊ីវិល។

កិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បាន​សម្រេច​ដោះស្រាយ​បញ្ចប់វិវាទ ទទួលដោះស្រាយបន្ត និងទទួលយកមកពិនិត្យនូវសំណើររបស់ពលរដ្ឋ រួមទាំងច្រានចោលសំណើរមិនគ្រប់លក្ខណៈ ឬអំណះអំណាងច្បាស់លាស់។

ក្រោយកិច្ចប្រជុំសហគមន៍អឺរ៉ុប អង្គការក្រៅរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ អបអរសាទរ និងបន្តសហការដោះស្រាយបញ្ចប់ទាំងស្រុនូវវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដំណាំអំពៅផលិតស្ករស​នាំចេញដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តចំនួន៣ គឺខេត្តកោះកុង ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ៕

 

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ