លោកជំទាវ ឌិត នីតា ភរិយាឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងារស្រ្តី និងក្រុមការងារបច្ចេកទេសយេនឌ័រ ចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់ពី «ការពង្រឹងអំណាចស្រ្តី និងការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ»។ ដំណើរទស្សនកិច្ចសិក្សាបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃអាទិត្យទី០១ ដល់ថ្ងៃចន្ទទី០២ ខែឧសភា ឆ្នាំ២០២២ ទៅកាន់សហគន៍តំបន់ការពារធម្មជាតិជាំធ្លក និងសហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្រ្តខេត្តកំពង់ធំ។

ដំណើរទស្សនកិច្ចសិក្សាប្រព្រឹត្តទៅក្នុងគោលបំណងសំខាន់ៗរួមមាន៖ ១) ដើម្បីពិនិត្យមើលពីភាពរីកចម្រើន និងលទ្ធផលការងារដែលសម្រេចបាននៅសហគមន៍គោលដៅរបស់គម្រោង និង២) ដើម្បីស្វែងយល់ រៀនសូត្រពីបទពិសោធន៍នៃការបញ្ជ្រាបយេនឌ័រ និងការជំរុញការចូលរួមរបស់ស្រ្តីក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ និងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈយន្តការនិរន្តភាពហិរញ្ញវត្ថុ។
ក្នុងឱកាសនោះដែរ លោកជំទាវគណៈអធិបតី បានដឹកនាំពិភាក្សាជាមួយគណៈកម្មការសហគមន៍ ដើម្បីស្វែងយល់ពីស្ថានភាពក្នុងដំណើរការរៀបចំ និងការគ្រប់គ្រងសហគមន៍ និងបទពិសោធន៍ការងារស្រ្តីក្នុងការចូលរួមការគ្រប់គ្រងឥណទានសហគមន៍តំបន់ការពារធម្មជាតិដែលគាំទ្រដោយអង្គការរីខូហ្វ តាមរយៈគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី៣ ក៏ដូចជាបទពិសោធន៍ និងបញ្ហាប្រឈមក្រុមស្រ្តីដែលប្រកបមុខរបរសិប្បកម្មឬស្សីផ្ដៅក្នុងសហគមន៍ និងជួបជាមួយគណៈកម្មការសហគន៍ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ អភិបាលកិច្ច ដំណើរការរៀបចំផែនការគ្រប់គ្រងសហគមន៍ និងផែនការសកម្មភាពនៃតំបន់សក្តានុពលទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវគណៈអធិបតី បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកសហគមន៍ដែលបានចូលរួម ដោយលើកទឹកចិត្តគណៈកម្មការសហគមន៍ឱ្យបន្តខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងសហគមន៍ និងថែរក្សាធនធានធម្មជាតិប្រកបដោយនិរន្តរភាព គិតគូរលើវិធានការប្រកបដោយនិរន្តរភាព និងការកែច្នៃផលិតផលកសិកម្មនានាដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។

គួរបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ បានសម្របសម្រួលរៀបចំឡើងដោយក្រុមការងារស្រ្តី និងក្រុមការងារបច្ចេកទេសយេនឌ័រនៃក្រសួងបរិស្ថាន និងក្រោមកិច្ចសហការពីអង្គការរីខូហ្វ (RECOFTC) ដោយមានសមាសភាពចូលរួមប្រមាណ៨០នាក់ ដែលក្នុងនោះមានដូចជា ក្រុមការងារស្រ្តី និងក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងនាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក និងក្រុមប្រឹក្សាឃុំ សហគមន៍តំបន់ការពារធម្មជាតិបឹងទទឹល និងក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ និងមន្រ្តីគ្រប់គ្រង និងបុគ្គលិកអង្គការរីខូហ្វ និងក្រុមការងារនៃគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលដំណាក់កាលទី៣ (PaFF 3)៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី