ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុ លើកកម្ពស់ និងការពារសុខភាពសាធារណៈជូនរាជរដ្ឋាភិបាល និងប្រជាជន សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជា ការកាត់បន្ថយអត្រាមរណៈរបស់មាតា និងទារកអំឡុងពេលសម្រាល អត្រាកាត់បន្ថយជំងឺឆ្លងគ្រប់ប្រភេទ យុទ្ធនាការស្រោចស្រពវ៉ាក់សាំងបង្ការ និងទប់ស្កាត់បានជំងឺកូវីដ១៩ ជាពិសេសជោគជ័យក្នុងការទប់ស្តាត់ការប្រើប្រាស់ផលិតផលថ្នាំជក់។ ជាក់ស្តែងថ្ងៃនេះ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើ ប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ ដល់មន្ត្រីរាជការនៃ ក្រសួងបរិស្ថាន។

ការកោតសរសើរ និងវាយតម្លៃខ្ពស់របស់ឯកឧត្តម បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ក្រសួងបរិស្ថាន និង ក្រសួងសុខាភិបាល ជាច្រើនរូបទៀត។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនៃការអនុវត្តការងារអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា និងបង្ហាញពីយុទ្ធសាស្ត្រ និងគោលដៅគន្លឹះនានាក្នុងការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជាដោយអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការក្រសួងបរិស្ថាន ត្រូវតែពង្រឹងចំណេះដឹង និងសមត្ថភាព បន្ថែមទៀត ជាពិសេសជៀសឱ្យឆ្ងាយពីសារធាតុ ញៀនគ្រប់ប្រភេទ ដូចជា ផលិតផលថ្នាំជក់នេះ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ ចូលរួមទាំងអស់គ្នាឱ្យវិស័យបរិស្ថានកាន់តែរីក ចម្រើនលើការងាររដ្ឋបាលសាធារណៈ មុខងារសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការតាក់តែងនូវគោលនយោបាយនានាក្នុងវិស័យបរិស្ថាន៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី