ក្រសួងបរិស្ថានបើកកិច្ចប្រជុំពិគ្រោះយោបល់លើដំណើរការផ្តល់សច្ចាប័នវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់
ថ្ងៃ ពុធ, 25 តុលា, 2017នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ មានបើកកិច្ចប្រជុំពិគ្រោះយោបល់លើដំណើរការផ្តល់សច្ចាប័នវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ក្នុងគោលបំណង ដើម្បីប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយស្ថាប័ននានា ស្វែងរកនូវសារធាតុចូលសំខាន់ៗ សម្រាប់រៀបចំដំណើរការដាក់ឯកសារវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ស្តីសារធាតុបំផ្លាញស្រទាប់អូហ្សូន ជូនគណៈរដ្ឋមន្ត្រីពិនិត្យសម្រេច និងឆ្លងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីអនុម័ត ។
កិច្ចប្រជុំនេះមានការចូលរួមជាអធិបតី ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង លោក Shaofeng HU តំណាងការិយាល័យថ្នាក់តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ ព្រមទាំង លោក លោកស្រីដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធប្រមាណ ២៧នាក់៕



ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
