ខេត្តមណ្ឌលគីរី៖ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីរៀបចំផែនការអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំសារពើពន្ធ២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ន សិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី និងតំណាងអង្គការ WCS ប្រចាំកម្ពុជា មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី-ក្រចេះ តំណាងសាលាស្រុក តំណាងប្រជាសហគមន៍ មេភូមិ មេឃុំ អង្គការសមាគមអភិក្សសត្វព្រៃ និងអង្គការដៃគូនានា សរុបជិត១០០នាក់ នាថ្ងៃទី២៩ ដល់៣០ ខែមិថុនា ឆ្នាំ២០២២។

សិក្ខាសាលាស្តីពីរៀបចំផែនការអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំសារពើពន្ធ២០២២-២០២៣ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ១)ពិនិត្យ និងបង្ហាញនូវលទ្ធផលការអនុវត្តគម្រោងប្រចាំឆ្នាំ និងកត្តានានាដែលជាឧបសគ្គ ឬបញ្ហាប្រឈម និងឱកាសក្នុងការអនុវត្តគម្រោង ២)រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំសារពើពន្ធ(០១ កក្កដា ២០២២ ដល់៣០ មិថុនា ២០២៣) ពិសេសប្រមូលធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងកាន់តែប្រសើរឡើង និង៣)ពង្រឹងកិច្ច សហប្រតិបត្តិ ការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អាជ្ញាធរ មូលដ្ឋាន ភាគីពាក់ព័ន្ធ និង សហគមន៍មូលដ្ឋានក្នុងការអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមា កាន់តែមានប្រសិទ្ធភាព។

ក្នុងរយៈពេលពីរថ្ងៃ អង្គសិក្ខាសាលានឹងមានការធ្វើបទបង្ហាញលើប្រធានបទមួយចំនួនរួមមាន៖ បទបង្ហាញស្តីពីការអនុវត្តច្បាប់ បទបង្ហាញស្តីពីការលើកកម្ពស់ការយល់ដឹង និងជីវភាពសហគមន៍ បទបង្ហាញស្តីពី ការលើកកម្ពស់ការយល់ដឹងនិងសុខភាពសហគមន៍ បទបង្ហាញស្តីពីការងារ

ត្រួតពិនិត្យ វាយតម្លៃគម្រោងដែនជម្រកសត្វព្រៃកែវសីមា និងផែនការឆ្នាំបន្ទាប់ និងបទបង្ហាញស្តីពីសេចក្តីព្រាងផែនការអនុវត្តគម្រោងឆ្នាំសារពើពន្ធ២០២៣៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​ដៃគូអភិវឌ្ឍន៍ ត្រៀមខ្លួនដើម្បីត្រៀមទប់ទល់ និងកាត់បន្ថយហានិភ័យពីអែលនីញ៉ូ ​
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ