ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសមាសភាពនៃគណៈកម្មធិការដឹកនាំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគីរី។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម ផៃ ប៊ុនឈឿន បានសម្តែងការអបអរសាទរចំពោះការបង្កើតគណៈកម្មាធិការដឹកនាំ និងគាំទ្រដោយស្មារតីទទួលខុសត្រូវក្នុងការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគីរី ២០២១-២០៣៥។ ឯកឧត្តមបានលើកឡើងថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី នឹងលើកស្ទួយវិស័យទេសចរណ៍ដោយផ្តល់ឱកាសការងារនៅនឹងកន្លែងដល់ប្រជាសហគមន៍ និងយុវជននៅមូលដ្ឋាន ជួយសហគមន៍មូលដ្ឋានក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ការចិញ្ចឹមសត្វសម្រាប់តម្រូវស្បៀង និងប្រភេទសត្វបម្រើសេវាកម្មទេសចរណ៍ និងលើកទឹកចិត្តចំពោះការបង្កើតគម្រោងអេកូទេសចរណ៍ខ្នាតតូចដើម្បីរួមចំណែកអភិវឌ្ឍន៍ និងអភិរក្សតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវចំណុចប្រឈមចំពោះមុខដែលត្រូវរួមគ្នាដោះស្រាយរួមមាន៖ ១)ចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការលើការផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ២)យកចិត្តទុកដាក់ការបណ្ដុះបណ្ដាលធនធានមនុស្សគ្រប់សេវាផ្គត់ផ្គង់ សេវាបម្រើ និងសេវាទទួល ៣)រក្សាការពារព្រៃឈើដែលជាប្រភពនៃទឹកភ្លៀង និងរក្សាគ្រប់គ្រងប្រភពទឹកសម្រាប់ប្រើប្រាស់ពេលវេលាយូរអង្វែង និង៤)យកចិត្តទុកដាក់ ការប្រមូលសំរាម សំណល់រឹង រាវ ទីប្រជុំជន គ្រប់គ្រងទីលានចាក់សំរាមក្នុងខេត្ត៕

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ