នៅថ្ងៃពុធ ០៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ សហការជាមួយគម្រោងទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ និងជាប្រធានក្រុមការងារបច្ចេកទេស និងមានការចូលរួមពីសមាជិកក្រុមការងារបច្ចេកទេស និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៧រូប។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បី៖ (១) បង្ហាញពីសេចក្តីសម្រេចក្រុមការងារបច្ចេកទេស SCP ដែលទើបបានកែសម្រួល និងបន្ថែមសមាជិកថ្មី (២) បង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការ SCP ក្នុងប្រទេសកម្ពុជា និង (៣) បង្ហាញពីលទ្ធផលដែលទទួលបានក្រោមការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា លើការគ្រប់គ្រងសំណល់ដោយនិរន្តរភាពតាមរយៈវិធានការការពារ ការកាត់បន្ថយ ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ។

កិច្ចប្រជុំ ទទួលបានលទ្ធផលដូចខាងក្រោម៖

– គ្រប់ស្ថាប័នពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបតិ្តការ និងចែករំលែកនូវព័តម៌ានដែលស្ថាប័ននីមួយៗបានកំពុងអនុវត្តន៍

– បន្តជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជនដែលបានចូលរួមក្នុងការកែច្នៃសំណល់ ជាពិសេសសំណល់ប្លាស្ទិកដែលជាយន្តការមួយក្នុងការគាំទ្រសេដ្ឋកិច្ចវិលជុំនៅកម្ពុជា

– សមាជិកក្រុមការងារបច្ចេកទេសដូចមានក្នុងសេចក្តីសម្រេចថ្មី ត្រូវតែចូលរួមនិងមានវត្តមាននូវរាល់កិច្ចប្រជុំ ដោយមិនមានអ្នកជំនួស (លើកលែងតែមានករណីពិសេស ឬបន្ទាន់ណាមួយពីថ្នាក់ដឹកនាំរបស់ស្ថាប័នរបស់ខ្លួន) ដើម្បីតាមដានឱ្យទាន់នូវយន្តការ និងការអនុវត្ត SCP នៅកម្ពុជា។

ព័ត៌មានបន្ថែម

សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 សមិទ្ធផលអគារសិក្សាថ្មីចំនួន ២ខ្នង មាន ១០បន្ទប់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាពសម្រេចបង្កើត «ក្រុមការងារចំពោះកិច្ច» ដើម្បីរៀបចំការងារអាទិភាពត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតអ៊ែលនីញ៉ូ (El Niño) សំដៅកៀរគរថវិកាក្នុងផែនការ NDC 3.0
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ