ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី«កិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន»សម្រាប់ការរៀបចំគម្រោងរ៉េដបូកសំកុស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស និងលោក ចន វីល្លីស នាយកប្រចាំប្រទេស នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ព្រមទាំងអស់លោក លោកស្រី តំណាងអគ្គក្នុងក្រសួងបរិស្ថាន អង្គការពាក់ព័ន្ធជាច្រើនរូបចូលរួម នា

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា៖ ដែនជម្រក សត្វព្រៃភ្នំសំកុសមិន ធ្លាប់មានដៃគូសហការលើកិច្ចការពារធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ជាមួយអង្គការសម្ព័ន្ធមិត្ត សត្វព្រៃ(Wildlife Alliance) បានស្ម័គ្រចិត្តធ្វើ ជាដៃគូជាមួយ ក្រសួងបរិស្ថាន ដើម្បីរួមគ្នាការពារ និងអភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុស តាមរយៈ ការរៀបចំគម្រោង រេដបូក តាមស្តង់ការកាបូនស្ម័គ្រចិត្ត។ គោលបំណងចម្បងនៃ គម្រោងរេដបូកសំកុសគឺ ចូលរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួល អាកាសធាតុសកល តាមរយៈការគាំទ្រដល់និរន្តរភាពនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃ និងការលើក កម្ពស់ជីវភាពសហគមន៍ដែលរស់នៅក្នុង និងជាប់នឹងតំបន់គម្រោង។ នឹងសម្រេចបាន តាមរយៈការធ្វើការដោយផ្ទាល់ជាមួយសហគមន៍ ដើម្បីអនុវត្តសកម្មភាពកសិកម្មបែបអភិរក្ស និងបង្កើត ឳកាស និងជម្រើសជីវភាព សម្រាប់ប្រជាសហគមន៍នៅមូលដ្ឋាន ដើម្បីបញ្ចៀសការដាក់សម្ពាធទៅ លើធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការបន្តទៀតថា៖ កិច្ចសហប្រតិបត្តិការ នៅក្នុងគម្រោងនេះមានគោលបំណង និងគោលដៅ ជាក់ លាក់ស្របតាម ច្បាប់ និង បទដ្ឋាន គតិយុត្តដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាព ប្រភពថវិកា និងគោលការណ៍ រួមដូចជា៖

ក- កាត់បន្ថយសកម្មភាពកាប់រានព្រៃខុសច្បាប់ ការកាប់ឈើ ការបរបាញ់ សត្វព្រៃ និង កា រជួញ ដូរប្រភេទសត្វព្រៃសំខាន់ៗ ក្នុងតំបន់ការពារធម្មជាតិ តាម រយៈការល្បាត និងការ អនុវត្ត ច្បាប់ប្រកបដោយប្រសិទ្ធភាព។

ខ- បង្កើតគម្រោងរេដបូកថ្មីមួយក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។ គម្រោងនេះនឹងត្រូវ បង្កើត បញ្ជាក់ និងចុះបញ្ជីដោយប្រើប្រាស់ស្តង់ដារកាបូនបញ្ជាក់ (Verified Carbon Standard- VCS) និងស្តង់ដារអាកាសធាតុ សហគមន៍ និងជីវចម្រុះ (Climate, Community and Biodiversity Standard-CCB)។

គ- ផ្តល់យោបល់ និងការគាំទ្របច្ចេកទេសដល់ក្រសួងបរិស្ថានរួម មាន ការ ផ្សព្វ ផ្សាយ ទីផ្សារ និងការលក់ឥណទានកាបូននៃគម្រោងកាត់ បន្ថយ ការបំភាយ ឧស្ម័ន កាបូនិច ពីការ បាត់ បង់ និងរេចរឹល ព្រៃឈើ «រេដបូក» (Reducing Emission from Deforestation and Forest Degradation-REDD+) ក្នុងគម្រោងរេដបូកសំកុស យោង តាមកិច្ច ព្រមព្រៀង គម្រោង រេដបូក រវាង ក្រសួង បរិស្ថាន និងអង្គការសម្ព័ន្ធ មិត្ត សត្វព្រៃ។

ឃ- ធានាសុវត្ថិភាពជីវភាពសហគមន៍មូលដ្ឋាន ដែលពឹងអាស្រ័យលើ ធនធាន ក្នុង តំបន់ ការពារ ធម្មជាតិតាមរយៈការគ្រប់គ្រងធនធានធម្មជាតិ អាស្រ័យ លើសហគមន៍ ។

ង- កំណត់ក្នុងផែនទីប្រើប្រាស់ដីធ្លីនៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ និង តាមរយៈ វិធីសាស្ត្រ ធ្វើផែនការ ប្រើប្រាស់ដីធ្លីដោយមានការចូលរួមផ្តល់សុវត្ថិភាពដល់ព្រំ ប្រទល់ នៃតំបន់ការពារ ធម្មជាតិ។

ច- កសាងសមត្ថភាពបច្ចេកទេស និងរូបវន្ត ដល់មន្ត្រីរដ្ឋាភិបាលក្នុងការ គ្រប់គ្រង ព្រៃ ឈើ និងសត្វព្រៃជាក់ស្តែងនៅទីវាល។

ឆ- អនុវត្តកម្មវិធីតាមដានជីវចម្រុះ តាមរយៈការស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់តំបន់ការពារធម្មជាតិ។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី