ខេត្តកែប៖ ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា ឆ្នាំ២០២២ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកែប និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានសហការគ្នារៀបចំព្រឹត្តិការណ៍ដាំដើមកោងកាងចំនួន ៣០០០ ដើមនៅសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្នុងគោលបំណងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន និងចូលរួមស្តារព្រៃកោងកាងឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។ ព្រឹត្តិការណ៍ នេះត្រូវបានរំពឹងថានឹងជាសារដ៏សំខាន់បណ្តុះស្មារតីពលរដ្ឋឱ្យ ស្រឡាញ់បរិស្ថាន និងចូលរួមអភិរក្សធនធានធម្មជាតិកាន់តែខ្លាំងថែមទៀត។

អញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានវត្តមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន, ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប, លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិកវីតាល់ និងបងប្អូនប្រជាសហគមន៍នេសាទភូមិថ្មី ជាច្រើនរយនាក់។ ព្រឹត្តិការណ៍ដាំដើមកោងកាងនេះ គឺជាផ្នែកមួយនៃសកម្មភាពសង្គមរបស់វីតាល់ និងជាទ្រង់ទ្រាយធំឆ្នាំទី៣ ដោយបានសហការរៀបចំជាមួយ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកែប ក្រោមឆត្រនៃមូលនិធិ២៥៛ ដែលមាននាទីក្នុងការតបស្នងដល់សង្គម និងផ្នែកមួយនៃមូលនិធិ គឺការចូលរួមអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ស្របជាមួយប្រធានបទ “ដើមកោងកាងស្ទួយប្រភពស្រស់ថ្លានៃធម្មជាតិ”។
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ «វីតាល់ ដែលមានមូលនិធិ២៥៛ មានមោទនភាពដែលទទួលការបន្តគាំទ្រពីក្រសួងបរិស្ថាន សម្រាប់គម្រោងដាំដើមកោងកាង ក្នុងឆ្នាំទី៣ ជាចំណែកនៃការចូលរួមការពារ និងស្តារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នៃតំបន់ឆ្នេរកម្ពុជា។ ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងបានរងការគំរាមកំហែងដោយសារសកម្មភាពរបស់មនុស្ស ហើយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះឡើងវិញមានសារៈសំខាន់ណាស់ ហើយយើងទាំងអស់ អាចចាប់ផ្តើមពីថ្ងៃនេះ តាមរយៈសកម្មភាពនៃការដាំកោងកាងឡើងវិញចូលរួមការពារ និងផ្សព្វផ្សាយ ដើម្បីឱ្យអនាគតកម្ពុជាកាន់តែប្រសើរ និងជាប្រភពស្រស់ថ្លានៃធម្មជាតិ»។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារអភិរក្សដើមកោងកាងនៅកម្ពុជាដោយលើកឡើងថាការដាំកូនកោងកាងក្នុងទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា មិនត្រឹមតែចូលរួមបង្កើតភាពបៃតងនៅតាមតំបន់ខេត្តមាត់សមុទ្រ ប៉ុន្តែបានចូលរួមបង្កើតជម្រកសម្រាប់ជីវៈចម្រុះ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅតំបន់សមុទ្រ ហើយនឹងផ្តល់ការលើកទឹកចិត្តដល់សាធារណៈជនឱ្យស្រឡាញ់បរិស្ថានកាន់តែខ្លាំងនិងចូលរួមការពារបរិស្ថាននិងធនធានធម្មជាតិ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា៖ «ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ព្រៃកោងកាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់»។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈភិបាលខេត្តកែប «បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម របស់វីតាល់ និងអរគុណចំពោះការជ្រើសរើសខេត្តកែប សម្រាប់អនុវត្តគម្រោងនេះ ។ ជាមួយគ្នានេះឯកឧត្តម ក៏បានលើកទឹកចិត្តគ្រប់មន្ទីរទាំងអស់ ក៏ដូចជាសាធារណជនទូទៅក្នុងខេត្ត បន្តចូលរួមដាំកោងកាងឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីធានាការពារគុណភាព បរិស្ថាន ឱ្យបានល្អ និងលើកកម្ពស់សោភ័ណភាពទីក្រុងបៃតង ។ ឯកឧត្តមបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សំដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្ដៅ ការរាំងស្ងួត ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ពិសេសធ្វើឱ្យការប្រើប្រាស់ធនធានធម្មជាតិបានយូរអង្វែង»។
គូសបញ្ជាក់ផងដែល វីតាល់ បានចាប់ផ្តើមអនុវត្តគម្រោងដាំដើមកោងការតាំងឆ្នាំ២០២០ ដោយបានដាំចំនួន២,០០០ដើមរួចមកហើយនៅសហគមន៍ត្រពាំងសង្កែ និងសហគមន៍ នេសាទ ព្រែកត្នោត ខេត្ត កំពត។ ដោយសារការទឹកចិត្តដ៏មោះមុតរបស់ខ្លួនខាងផ្នែកសកម្មភាពសង្គម កាលពីឆ្នាំ២០២១ វីតាល់ ទទួលបានពានរង្វាន់មាស ផ្នែកការងារសង្គម “Global CSR Award” ពីសិង្ហបុរី ៕
រូបថត អឿន គឹមអូន

ព័ត៌មានបន្ថែម

សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ថ្ងៃ ចន្ទ, 2 ធ្នូ, 2024 សៀវភៅណែនាំស្តីពីសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សន្និសីទនៃរដ្ឋជាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP1-COP29)
ក្រមបរិស្ថាន និងធនធានធម្មជាតិ
ថ្ងៃ ចន្ទ, 1 កក្កដា, 2024 ក្រមបរិស្ថាន និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
ថ្ងៃ សុក្រ, 17 ឧសភា, 2024 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ
yunanistan haberleri

cameron cohen sex video

www indinsex com