មន្ទីរបរិស្ថានខេត្តរតនៈគិរីរៀបចំសំអាតក្រុងដើម្បីអបអរពិធីគ្រងរាជ្យ និងទិវាបរិស្ថាន
ថ្ងៃ សុក្រ, 27 តុលា, 2017រតនៈគិរី៖ ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថាន ក៏ដូចអបអរសាទរខួបលើកទី១៣នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ មន្ទីរបរិស្ថានបានសហការជាមួយអាជ្ញាធរក្រុងបានលុង និងសហភាពសហព័ន្ធយុវជនខេត្តរៀបចំយុទ្ធនាការផ្សព្វផ្សាយ និងរើសសំរាមតាមផ្លូវ។
កម្មវិធីនេះ មានគោលបំណងបំផុសគំនិតបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អោយមានការចូលរួមថែរក្សា ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងចូលរួមគ្នាសំអាត និងធ្វើអនាម័យ នៅតាមគ្រឺះស្ថាន សហគ្រាស និងផ្ទះរៀងខ្លួន ដោយមានការចូលរួមពីមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រមាណ១០០០នាក់៕



ព័ត៌មានបន្ថែម
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
