ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំសាសនិកអុីស្លាម និងសិស្ស-និស្សិតនៃសាលាអាន់នៀកម៉ះ ចំនួន២៧នាក់ ចូលជួបសំណេះសំណាល​ និងចែករំលែកបទពិសោធន៍​ ដេីម្បីជាដេីមទុន​ សម្រាប់សិស្ស-និស្សិត​ ដែលទទួលបានឱកាសទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអេហ្ស៊ីប រយៈពេល៤ឆ្នាំ នៅទីស្តីការក្រសួងបរិស្ថាន​ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរជូនចំពោះនិស្សិតនៃសាលាអាន់នៀកម៉ះ ថ្លែងថានេះជាមោទនភាពថ្មីមួយទៀតរបស់សង្គមជាតិ​ដែលមាននិស្សិត ប្រកបដោយសក្កានុពល ទទួលបានឱកាសដ៏មានតម្លៃ ដើម្បីក្រេបយកនូវចំណេះដឹង និងចំណេះធ្វើ​ សម្រាប់ជាប្រយោជន៍ដល់ការ​អភិវឌ្ឍ​សមត្ថភាពខ្លួនឯង​ គ្រួសារ និងសង្គមជាតិ ជាពិសេស​ ត្រូវរៀនសូត្រពីគេ​ ដើម្បី​យកចំណេះជំនាញមកអភិវឌ្ឍន៍អាជីព​ មុខរបរ​ និងការងារ​ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត៕

ព័ត៌មានបន្ថែម

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ថ្ងៃ សុក្រ, 6 វិច្ឆិកា, 2026 រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ផ្ទះស្អាតមានសិរីសួស្តី មានសុភមង្គល និងគ្មានជំងឺ
ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថានជំរុញការចូលរួម «ការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ឆ្ពោះទៅរកនិរន្តរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយ
ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន
ថ្ងៃ ពុធ, 4 វិច្ឆិកា, 2026 ក្រសួងបរិស្ថាន និងសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យបរិស្ថាន